ខ្សែជីវិតអ្នកស្រី Ynang Huiya ផ្លាស់ប្តូរតែប៉ុន្មានចំណុចសោះ ប្រែក្លាយជាស្ត្រីមានទ្រព្យច្រើនដាច់គេនៅចិន

នៅក្នុងវ័យ ៣៦ ឆ្នាំ អ្នកស្រី Yang Huiyan គឺជាស្ត្រីដែលមានជាងគេបំផុតរបស់ប្រទេសចិន និងជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសចិន នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ។ នៅក្នុងឆ្នាំ ២០០៥ ឪពុករបស់នាងបានផ្ទេរភាគហ៊ុនរបស់គាត់ទៅឱ្យនាង ដោយសារតែគាត់មានបំណងចង់បង្វឹកអ្នកស្រីYang Huiyan ដែលជាកូនស្រីរបស់កាត់ឱ្យក្លាយជាអ្នកស្នងកេរ្តិ៍មរតករបស់គាត់។ គាត់តែងតែបង្ហាញកូនរបស់គាត់អំពី ការធ្វើអាជីវកម្ម និងការវិនិយោគនានាជាច្រើន ដើម្បីធានាឱ្យបានថា អ្នកស្រីពិតជាមានសមត្ថភាពថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនកុំឱ្យបាត់បង់។

ភាពរីកចម្រើនរបស់ក្រុមហ៊ុន វាបានធ្វើឱ្យមានការកើនឡើងនូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន តាមរយៈការលក់អចលនទ្រព្យដាច់ជាហូរហែររហូតដល់អាចរកចំណូលរហូតដល់ទៅ ៥៥០.៨ ​លានយ័ន ឬស្មើរនឹង ៨៥ ពាន់លានដុល្លារ។ ភាពជោគជ័យមួយនេះ វាបានធ្វើឱ្យទ្រព្យសម្បត្តិរបស់អ្នកស្រី Yang Huiyan កើនឡើងចំនួន ២,១ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃតែប៉ុណ្ណោះ។ 

បច្ចុប្បន្ន អ្នកស្រី Yang Huiyan គឺជាអនុប្រធានក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន Country Garden Holdings និងជាស្រ្តីដែលមានជាងគេបំផុតរបស់ប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិប្រមាណជា ៣៨.២ ពាន់លាន។ ​ជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនេះហើយបានធ្វើ​ឱ្យអ្នកស្រីក្លាយជាអ្នកមានលំដាប់ថ្នាក់លេខ ៣ របស់ប្រទេសចិនបន្ទាប់ពីលោក Pony Ma និង Jack Ma។

អត្ថបទដោយ នេន សុធា (Leadership Editor) 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES