ត្រកូលស្មាតហ្វូនចិន Xiaomi និង OPPO កំពុងសាកល្បង HongMeng OS ក្រោយឃើញ Huawei ធ្វើបានសម្រេច

មិនមែនជារឿងធម្មតានោះទេដែលក្រុមហ៊ុនចិន Huawei ទទួលរងសម្ពាធយ៉ាងចាស់ដៃពីអាមេរិក ដោយសម្ដីលោក Trump នោះ ហើយក៏រឿងមួយដែលអស្ចារ្យផងដែរ ដែល Huawei អាចងើបចេញពីអំណាចរបស់អាមេរិកបាន រឿងបិទ Android និង Google លែងឲ្យមានលើស្មាតហ្វូនរបស់ Huawei ។

Huawei ជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដែលត្រៀមខ្លួនរួចជាស្រេចលើនិន្នាការបច្ចេកវិទ្យាពិភពលោកនារពេលអនាគត ព្រោះការដែលខ្ចីដៃអ្នកដទៃប្រើនោះ វាមិនស្ថិតថេររហូតទេ គង់តែមានថ្ងៃណាមួយអាមេរិកបិទផ្លូវក្រោយនោះ Huawei នឹងត្រូវប៉ះជើងមិនខាន ។

តែ Huawei ឆ្លាតទោះអាមេរិកបិទមិនឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង Google នៅលើស្មាតហ្វូនចិនក៏ដោយ ក៏ក្រុមហ៊ុន Huawei មានច្រកចេញផ្សេងទៀតដែរ ។

ដែលឈានមកដល់បច្ចុប្បន្ននេះ Huawei ជំនាន់ក្រោយគ្មានទៀតទេពាក្យថា Android និង Google គឺមានតែប្រព័ន្ធប្រតិបត្តិការដែលបង្កើតក្រុមហ៊ុន Huawei ផ្ទាល់ប៉ុណ្ណោះ គឺ Ark OS និង HongMeng OS ។

បញ្ជាក់ផងដែរស៊េរីស្មាតហ្វូនក្រោយៗរបស់ Huawei នឹងប្រើ Ark OS ចេញពីរោងចក្រផ្ទាល់របស់ Huawei តែម្ដង មិនបានខ្ចីដៃ ពីអាមេរិកដូចជំនាន់ Android និង Google ឡើយ ។

ហើយមិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៅ Huawei ក៏បាននិយាយផងដែរថា “ ក្រុមហ៊ុន ២ កំពុងតែតេស្ដសាកល្បងលើប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ក្រុមហ៊ុន Huawei ដែលក្នុងនោះមានក្រុមហ៊ុន Xiaomi និង OPPO “ ជាព័ត៌មានសំងាត់មួយដែលរាយការណ៍ដោយ Global Time នៅក្នុងគណនី Twitter ។

គួរបញ្ជាក់ផងថា ប្រសិនបើ Xiaomi និង OPPO តេស្ដបានសម្រេចនោះ ជាការល្អហើយ ជាពិសេសចិនក៏មានសង្ឃឹមកាន់តែច្រើនផងដែរ ព្រោះមានប្រព័ន្ធប្រតិបត្តិការមួយដោយខ្លួនឯង មិនបាច់ពឹងពាក់អ្នកដទៃ ៕

អត្ថបទដោយ ៖ ឆាំ មករា

RELATED ARTICLES