Xi Jinping សន្យាថានឹងកាត់បន្ថយផលប៉ះពាល់នៃវីរុសកូរ៉ូណាឲ្យនៅទាបបំផុតតាមដែលអាចធ្វើបាន

ទីក្រុងបេកាំង៖ រដ្ឋាភិបាលចិននឹងអាចកាត់បន្ថយផលប៉ះនៃការរាតត្បាតវីរុសកូរ៉ណាឲ្យបានទាបបំផុត និងរក្សាការអភិវឌ្ឍនសេដ្ឋកិច្ចរបស់ចិន នេះបើតាមការលើកឡើងរបស់ ប្រធានាធិបតី លោ​ក Xi Jinping។

រដ្ឋាភិបាលចិននឹងប្រឹងប្រែង សម្រេចឲ្យបាននូវគោលដៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចចិននៅក្នុងឆ្នាំ ២០២០ ហើយរដ្ឋាភិបាលចិនពេលនេះបានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ លោក Xi Jinping បានបន្ថែមក្នុងការនិយាយទូរស័ព្ទជាមួយលោក Mahathir នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ 

លោក Xi Jinping បានសង្កើតធ្ងន់ថា” យើងនឹងអាចកាត់បន្ថយនៃផលប៉ះពាល់នៃការរាតត្បាតវីរុសកូរ៉ូណាឲ្យនៅទាបតាមលទ្ធភាពដែលអាចធ្វើទៅបាន និងរក្សាការអភិវឌ្ឍនសេដ្ឋកិច្ចរបស់ចិនមិនឲ្យធ្លាក់ចុះឡើយ។ អ្នកធ្វើគោលនយោបាយរបស់ចិនកំពុងអនុវត្តន៍ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកាន់តែរឹងមាំខណៈវីរុសកូរ៉ូណារាតត្បាតខ្លាំង៕

 

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES