ធនាគារពិភពលោក ផ្តល់ជំនួយ១ពាន់លានដុល្លារ លើការអភិវឌ្ឍនៅកម្ពុជា

ឯឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបគា្នជាមួយលោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោករបស់កម្ពុជា កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ។

នៅក្នុងជំនួបនេះ លោក ព័ន្ធមុនីរ័ត្ន និងលោកស្រី ខ្វាខ្វា បានចុះហត្ថលេខាព្រមព្រៀងផ្តល់ជំនួយលើការអភិវឌ្ឍវិស័យអាទិភាពនៅប្រទេសកម្ពុជាចំនួន ១ពាន់លានដុល្លារអាមេរិក។

ក្នុងនោះដែរប្រាក់ហិរញ្ញប្បទាននេះ នឹងផ្តល់ជូនក្រោម ក្របខណ្ឌភាពជាដៃគូប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៣ ដែលត្រូវបានអនុម័តដោយធនាគារពិភពលោក នៅក្នុងខែឧសភាកន្លងមកនេះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីការប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកសម្រាប់អាស៊ីបូពា៍ និងប៉ាស៊ីហ្វិក។

ប្រភពដដែលបានបញ្ជាក់ទៀតថា កម្មវិធីនេះ គឺជាក្របខណ្ឌកិច្ចសហប្រតិបត្តិការណ៍រយៈពេលមធ្យមរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកយល់ព្រមផ្តល់បា្រក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍដ៏សំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ឯឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ឈានទៅគោលដៅឆ្នាំ២០៣០ និង២០៥០ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការណ៍ឲ្យកាន់តែរឹងមាំជាងមុន៕

អត្តបទដោយ៖ នុត សុណេត

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES