លុយដុះពេញដីតែមិនសូវមានអ្នកខ្វល់! របរធ្វើការនៅផ្ទះ ៣ ដែលសំបូរទីផ្សារមិនចេះអស់ ហើយថែមទាំងលក់បានថ្លៃទៀតផង

 

របរកសិកម្ម ៣ ដែលសំបូរទីផ្សារមិនចេះអស់ តែមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើ។ ជាការពិតណាស់ថារបរទាំងនេះពិតជាមានសក្ដានុពលខ្លាំង និងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មិនចាំបាច់នាំចេញទៅទីផ្សារក្រៅប្រទេសក៏អាចលក់បានក្នុងតម្លៃថ្លៃដែរ។ ខាងក្រោយនេះគឺជារបរកសិកម្ម ៣ ដែលកសិករគួរសំឡឹងមើល៖

១.ឬស្សីទំពាំងផ្អែម

បើមានដីទំនេរតាមស្រុកស្រែចម្ការគួរតែដាំដុះឬស្សីយកទំពាំងលក់ទៅ ព្រោះវាបង្កើតចំណូលច្រើន កុំទុកដីចោលអោយនៅទំនេរ” នេះជាការលើកឡើងរបស់លោក យុង សម្បត្តិ ដែលជាម្ចាស់កសិដ្ឋានទំពាំងផ្អែមនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក យុង សម្បត្តិ បានលើកឡើងថា ដំបូងឡើយខ្ញុំបានស្គាល់មិត្តភ័ក្កម្នាក់ជាជនជាតិថៃ គាត់មានលក់ពូជទំពាំងផ្អែមពូជល្អៗនៅក្នុងប្រទេសថៃ ហើយជនជាតិថៃរូបនោះតែងតែណែនាំលោកអោយយកពូចមួយនេះមកដាំដុះនៅប្រទេសកម្ពុជា។

លោក យុង សម្បត្តិ បានបន្តថា ដោយមើលឃើញពីទីផ្សាទំពាំងនៅកម្ពុជាស្រួលលក់ដូរ ហើយមួយវិញទៀតដីនៅតាមជនបទស្រុកស្រែចម្ការនៅទំនេរចោលច្រើន ខ្ញុំក៏សម្រេចចិត្តនាំយកពូចឬស្សីទំពាំងផ្អែមចំនួន ២ ពូចយកមកដាដុះ ពូជទី១ គឺ តុងវាន មកពីប្រទេសថៃ និងមួយពូចទៀតគឺ គីមស៊ុង មកពីប្រទេសចិន ដែលពូចទាំងពីរនេះមានលក្ខណៈពិសេស ពោលគឺទំពាំងធំៗល្អមានទម្ងន់។

ម្ចាស់កសិដ្ឋានរូបនេះបានរៀបរាប់ពីការផលិតទំពាំងនៅក្នុងកសិដ្ឋានរបស់ខ្លួនថា ជាទូទៅទំពាំងក្នុងមួយហិកតាអាចដាំបានប្រមាណជា ១៤០០ គុម្ព យោងទៅតាមស្ថានភាពដី ហើយក្នុងមួយខែទំពាំង ដែលប្រមូលបានប្រមាណជា ២ ទៅ ៣ គីឡូក្រាម ក្នងមួយគុម្ព។ ចំពោះតម្លៃវិញគឺឡើងចុះទៅតាមរដូវកាល ចំពោះទំពាំងលក់ទាំងសំបកគឺ ខែប្រាំងអាចបានចន្លោះពី ៥,០០០ ទៅ ៦,០០០ រៀល ក្នុងមួយគីឡូក្រាម ឯខែវស្សាអាចបានពីចន្លោះចន្លោះពី ៣,០០០ ទៅ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម ហើយបើយើងគណនាពីប្រាក់ចំណូលទាំងពីរដូវចូលគ្នាយើចអាចរកចំណូលខ្ទង់ម៉ឺនដុល្លារពីការដាំដុះឬស្សីយកទំពាំងនេះ។

២.​​ម្ទេសហាវៃខៀវ

តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយ Business Cambodia ថៅកែបន្លែធំនៅស្រុកខ្មែរបាននិយាយថាបន្លែមួយប្រភេទនេះ មានតម្រូវក្នុងទីផ្សារខ្ពស់ណាស់ ​ខណះដែលការផ្គត់ផ្គង់​ក្នុងស្រុក​នៅមានកម្រិតនៅទ្បើយ។​ ក្នុងមួយថ្ងៃ​សម្រាប់គាត់​គឺបើមានម្ទេសបីទៅបួនតោន ក៏គាត់លក់អស់ដែរ​ខណះដែលការនាំចូលកំពុងតែបំពេញតម្រូវការ ដ៏ធំមួយនេះ។ ​គាត់ថា​បើលោកអ្នកចេះដាំឲ្យបានច្រើន​ចងក្រងជាសហគមន៍​ ចេះវេចខ្ចប់ឲ្យបានល្អ​ហើយម្ទេសមានការតេស្តត្រឹមត្រូវ នោះម្ទេសរបស់លោកអ្នកចង់លក់នៅណា ក៏លក់ដាច់ដែរ។”

ជាមួយគ្នានេះដែរ លោក សំ កុសល ក៏បានប្រសាសន៍ថា “ខ្ញុំនឹងចំណាយពេល​ទៅស្រុកចិន​នៅថ្ងៃណាមួយ ដើម្បីទំនាក់ទំនងអ្នកបច្ចេកទេស​មកបង្រៀន​សហគ្រិន​ខ្មែរ​ដែលចង់ចាប់ផ្តើមបន្ថែមួយប្រភេទនេះ។ ​មានបន្ថែ​សក្តានុពល​មួយចំនួនទៀតដែលខ្ញុំនឹងស្វែង​រក​អ្នកបច្ចេកទេសចិនផងដែរ គឺស្ពៃក្តោបនិងស្ពៃបូកគោ។”

៣.ចិញ្ចឹមកំពឹស

ខណៈដែលកំពឹសទន្លេ បឹង កាន់តែពិបាករក អ្នកនេសាទរកបានតិចទៅៗ នោះវាបានជម្រុញឲ្យកំពឹសកាន់តែកើនឡើងថ្លៃជាបន្ដបន្ទាប់។ កត្ដាទាំងនេះហើយដែលលោកអ្នកមិនគួរមើលរំលងរបរចិញ្ចឹមកំពឹសនេះឡើយ ព្រោះវាសម្បូរទីផ្សារខ្លាំងណាស់។ ចំណែកបច្ចេកទេសចិញ្ចឹមក៏មិនសូវពិបាកដែរ។ ដូច្នេះបើមានដីទំនេរ មិនគួរទុកចោលឡើយ គួរសាកល្បងរបរមួយនេះ៕

អត្ថបទដោយ៖ សារ ធូរ៉ា

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES