វីង ចាប់ដៃជាមួយ Circle K ផ្ដល់សេវាទូទាត់បែបឌីជីថល សម្រាប់អតិថិជននិងអ្នកផ្គត់ផ្គង់របស់ Circle K

ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធី អេច ស៊ី វី អេស​ ខូអិលធីឌី, ដែលនាំមកនូវ​​​​ផ្លាកសញ្ញ Circle K ជា ម៉ាកហាងទំនិញរាយ ដែលត្រួវបានគេទទួលស្គាល់ទូទាំងពិភពលោកនិងឈានមុខគេមួយ  ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុរបស់វីង តាមរយៈបណ្តាញហាង Circle K នៅទូទាំងរាជធានីភ្នំពេញនិងប្រទេសកម្ពុជា។

តាមរយៈ​ ភាពជាដៃគូជាមួយ Circle K នេះ វីងបន្តប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនិងដើម្បីធានាបាននូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ផ្លាកសញ្ញាដ៏រឹងមាំនិងប្រកបដោយទំនុកចិត្តទាំងពីរ រួមគ្នាដើម្បីបំពេញបន្ថែមនូវភាពខ្លាំងនិងជំនាញរៀងៗខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន នូវច្រកចេញចូលតែមួយ ក្នុងការទិញទំនិញ និង ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគ្រិនទាំងឡាយដើម្បីភាពរីកចម្រើនអាជីវកម្មផ្ទាល់ខ្លួន។

ដោយទទួលស្គាល់ពីភាពស៊ីសង្វាក់គ្នារវាងផ្លាកសញ្ញាដែលត្រូវបានគេទទួលស្គាល់ទាំងពីរ Circle K នឹងដើរតួជា ភ្នាក់ងារវីង​ដោយមានផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយរបស់វីង ​នៅ​តាម​បណ្តាហាង Circle K ក្នុងរយៈពេលម្ភៃបួនម៉ោង និងជារៀងរាល់ថ្លៃ។ ចាប់ផ្តើមពីក្នុងរាជធានីភ្នំពេញ, ហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងមាននៅតាមបណ្តាខេត្តធំៗក្នុងប្រទេសកម្ពុជា, រាល់បណ្តាហាង Circle K ទាំងអស់នឹងមានបម្រើសេវាកម្មហិរញ្ញវត្ថុរបស់វីង។

វីង និង Circle K នឹងបង្កើនការប្រើប្រាស់វិធីទូទាត់តាមបែបឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឱ្យការទិញទំនិញ Circle K មានភាពងាយស្រួល។ អតិថិជនអាចគ្រប់គ្រងរាល់ការទិញទំនិញ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមរយៈភាពងា​យស្រួលនិងសុវត្ថិភាពនៃទូរស័ព្ទចល័តនិងគណនីវីង និងភាពងាយស្រួលនៃប្រព័ន្ធទូទាត់តាម QR ដោយ WingPay នៅពេលដែលទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ពិភពលោក។ ក្នុងនាមជាដៃគូ វីង និង Circle K នឹងទទួលបានអតិថិជនកាន់តែច្រើន ហើយបម្រើពួកគេកាន់តែប្រសើរ។

ក្នុងនាមជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុដល់អ្នកមិនធ្លាប់ប្រើប្រាស់សេវកម្មធនាគារ ធំជាងគេនៅកម្ពុជា ការទូទាត់ចល័តជាលក្ខណៈ ecosystem របស់វីង នឹងផ្តល់លទ្ធភាពជាមួយនឹងឱកាសជាច្រើនទៅដល់សហគ្រិនធុនតូចនិងមធ្យមទាំងឡាយក្នុងការផ្គត់ផ្គង់ទៅឲ្យ Circle K។​ ជាមួយនឹងភាពងាយស្រួលនៃ គណនីវីង​ Circle K នឹងអាចទូទាត់វិកយបត្រទៅឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួន ហើយអ្នកផ្គត់ផ្គង់ក៏នឹងអាចទទួលបានការទូទាត់ប្រាក់ភ្លាមៗនិងមានសុវត្ថិភាពសម្រាប់សេវកម្មរបស់ពួកគេ។

ថ្ងៃនេះ​គឺជា មោទនភាពមួយសម្រាប់វីង។ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីងបានមានប្រសាសន៍ថា“ យើងតែងតែទទួលបានជោគជ័យក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមទូរស័ព្ទចល័តល្អបំផុតពីព្រោះយើងចាប់ដៃគូជាមួយក្រុមហ៊ុនដែលប្រកបដោយទំនុកចិត្តដូចជា Circle K” ។ លោក Rajan បានបន្ថែមទៀតថា“ នៅវីង ចក្ខុវិស័យរបស់យើងគឺផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានតំលៃសមរម្យសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ អាជីវកម្មរបស់យើងផ្តោតលើការនាំមកនូវការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ហើយផ្តល់មធ្យោបាយសម្រាប់ពួកគេក្នុងការធ្វើអន្តរកម្មនិងចូលរួមពេញលេញនៅក្នុងសេដ្ឋកិច្ច។ ភាពជាដៃគូរបស់យើងអនុញ្ញាតឱ្យវីងនិង Circle K ក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីបម្រើអតិថិជននិងបង្កើនអាជីវកម្មរបស់ខ្លួន ស្របពេលជាមួយគ្នានេះដែរនឹងនៅតែរក្សាបាននូវចក្ខុវិស័យរបស់យើង។

លោកកែវ ដេននីស អ្នកគ្រប់គ្រងទូទៅ នៃ Circle K បានមានប្រសាសន៍ថា“ នៅក្នុងទីផ្សារដែលយើងធ្វើប្រតិបត្តិការវាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មរបស់យើងដែលយើងធ្វើការជាមួយដៃគូ ដែលគួរឱ្យទុកចិត្ត។ នៅទូទាំងពិភពលោក Circle K គឺជាផ្នែកមួយដ៏ខ្លាំងបំផុតនៅក្នុងផ្នែកអាជីវកម្មរបស់យើង ហើយយើងខិតខំយ៉ាងខ្លាំងដើម្បីធានាភាពជាដៃគូរបស់យើងមិនត្រឹមតែធ្វើឱ្យយល់បានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយយើងលើកស្ទួយគុណតម្លៃរបស់យើងផងដែរ។ ដូច្នេះយើងមានសេចក្តីរីករាយក្នុងការបង្កើនវត្តមានរបស់យើងនៅកម្ពុជាជាមួយដៃគូដូចជាវីង។ ក្រុមហ៊ុនរបស់យើងចែករំលែកគោលដៅរួមមួយដើម្បីបម្រើអតិថិជនជាមួយផលិតផលនិងការផ្តល់ជូនដ៏ល្អបំផុតនិងចូលរួមចំណែករបស់យើងដើម្បីពង្រីកឱកាសសេដ្ឋកិច្ចដល់អ្នកដែលមិនមាន។ លោកកែវ ដេននីស បានបន្តថា "យើងមានក្តីសង្ឃឹមខ្ពស់សម្រាប់ប្រទេសកម្ពុជា ហើយជាមួយវីងយើងនឹងផ្តល់ភាពងាយស្រួលដើម្បីទទួលបានផលិតផលរបស់យើងនិងផ្តល់មធ្យោបាយមួយផ្សេងទៀតដើម្បី

 

USNews Logo
Online

RELATED ARTICLES