វីងចូលរួមជម្រុញស្ត្រីក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ ថ្ងៃទី ១៧ តុលា ២០១៩៖ ប្រទេសកម្ពុជាមានកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណ ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសហគ្រាសធុនតូចនិងមធ្យមគឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ទៅលើភាពរឹងមាំនិងស្ថេរភាពសេដ្ឋកិច្ចនេះផងដែរ។

យោងតាម​របាយការណ៍ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)បានឲ្យដឹងថា 61% នៃពាណិជ្ជកម្មដែលចូលរួមចំណែកចំពោះសេដ្ឋកិច្ចប្រទេសត្រូវបានគ្រប់គ្រងដោយស្ត្រី នេះជាតួលេខមួយដែលខ្ពស់ជាងប្រទេសដ៏ទៃទៀតនៅក្នុងដំបន់អាស៊ាន។​ របាយកាណ៍នេះក៏បានបញ្ជាក់ផងដែរថា 90%នៃស្រ្តីដែលដឹងនាំសហគ្រាសធុនតូចនិង​មធ្យមទទួលបានប្រាក់ចំនេញខ្ពស់នៅឆ្នាំ​2018 ដែលកាន់តែបញ្ជាក់ឲ្យឃើញនូវភាពចាំបាច់ក្នុងការដោះស្រាយឧបសគ្គបញ្ហាយេនឌ័រដែលបានរារាំងស្រ្តីមិនឲ្យទទួលបាននូវឱកាសស្មើគ្នាក្នុងការប្រកបអាជីវកម្ម។​

នៅពេលដែលប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរទៅសម័យឌីជីថលនោះ បរិបទដែលសហគ្រាសធុនតូចនិងមធ្យមកំពុងប្រតិបត្តិក៏មានការផ្លាស់ប្តូរជាអនែកផងដែរ។ នេះទាមទារឱ្យមានវិធីសាស្រ្តដ៏សកម្មពីសំណាក់រាជរដ្ឋាភិបាលនិងអាជីវកម្មដែលដឹកនាំដោយបដិវត្តឌីជីថលនៅក្នុងប្រទេសដើម្បីផ្តល់អំណាចដល់សហគ្រិនស្ត្រីតាមរយៈការបង្កើតឱកាសនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។

ជាមួយនឹងគោលបំណងនេះធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត សហការជាមួយWomen’s World Banking​ ព្រមទាំងនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីបានរៀបចំព្រឹត្តិការណ៍ភាពជាអ្នកដឹកនាំនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩ ។

Women’s World Banking គឺជាបណ្តាញសកលដែលរៀបចំឡើងនិងវិនិយោគក្នុងការរកដំណោះស្រាយហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលតាមរយៈការពង្រឹងស្ថាប័ននិងបរិយាកាសគោលនយោបាយក្នុងការរីកចម្រើននៃសេដ្ឋកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចនិងវិបុលភាពកាន់តែប្រសើរឡើងសម្រាប់ស្ត្រី ក្រុមគ្រួសាររបស់ពួកគាត់ ព្រមទាំងសហគមន៍។

អូស្រ្តាលីគឺជាអ្នកផ្តល់ជំនួយទ្វេភាគីឈានមុខគេដល់ប្រទេសកម្ពុជាហើយបានប្តេជ្ញាចិត្តថានឹងនាំមុខគេក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេស។ នាយកដ្ឋានកិច្ចការការបរទេសនិងពាណិជ្ជកម្មរបស់ខ្លួន (DFAT) មានកម្មវិធីកំពុងបន្តជាច្រើនផ្តោតលើការបង្កើនភាពរុងរឿង និងស្ថេរភាពជាមួយនឹងចំណុចស្នូលនៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ឲ្យបានកាន់តែច្រើន។

លោក ម៉ានូ​​ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖“ ដើម្បីផ្តល់អំណាចដល់សហគ្រិនស្ត្រីនៅកម្ពុជាយើងកំពុងធ្វើការឥតឈប់ឈរលើការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុដែលមានហើយក៏បានមើលឃើញពីវិសាលភាពធំធេងក្នុងការធ្វើការជាមួយរដ្ឋាភិបាលនិងដៃគូដទៃទៀតនៅក្នុងឧស្សាហកម្មដើម្បីបង្កើនការផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យប្រើប្រាស់ដំណោះស្រាយឌីជីថល។ ការប្រើប្រាស់ដំណោះស្រាយឌីជីថលកាន់តែច្រើន។ ទោះយ៉ាងណា ជាជំហានដំបូងយើងត្រូវផ្តួចផ្តើមកិច្ចពិភាក្សាស្តីពីការរួមបញ្ចូលគ្នានិងជំនះឧបសគ្គទាក់ទងនឹងយេនឌ័រដែលស្ត្រីត្រូវប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ”

ព្រឹត្តិការណ៍នេះបានផ្តល់ជាវេទិកាអន្តរកម្មនៅក្នុងទម្រង់នៃការពិភាក្សាជាក្រុមស្តីពី "ហេតុអ្វីបានជាភាពចម្រុះយេនឌ័រមានសារៈសំខាន់"?​ ដោយមានការចូលរួមពីវាគ្មិនដែលទទួលបានជោគជ័យនៅក្នុងកិច្ចជាច្រើនដូចជា៖ ឧកញា កែវ មុំ ដែលជាសហគ្រិន លោកជុំទាវ កុយ សូដានី មកពីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស្រី Nicky Enriquez មកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក ស្រ៊ុន ឈាងស្រេង មកពីធនាគារឯកទេស ។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមជាស្ត្រីនិងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយដើម្បីអភិវឌ្ឍន៍ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំនិងផែនការសកម្មភាពមួយដើម្បីធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត។

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES