ក្រៅពីវារីអគ្គីសនី ឆ្នាំក្រោយនេះកម្ពុជានឹងទាញយកប្រភពអគ្គីសនីថ្មីពីខ្យល់ជាលើកដំបូងបំផុត

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអន្តរជាតិ The blue circle (Cambodia) co, ltd ឲ្យដឹងថា ឆ្នាំក្រោយនេះកម្ពុជានឹងដំឡើងគម្រោងទាញយកអគ្គីសនីពីខ្យល់លើកដំបូងបំផុត ខណៈដែលគម្រោងនេះបានធ្វើជោគជ័យនៅវៀតណាមម្តងរួចមកហើយ ។

លោក Olivier Duguet នាយកប្រតិបត្តិ The blue circle ផ្តល់សម្ភាសន៍ទៅ Southeast Asia Globe ថា នេះជាជំហានដំបូងបំផុតមុននឹងឈានចូលដល់អភិវឌ្ឍន៍ទ្រង់ទ្រាយធំនៅកម្ពុជា ។​ បន្ទាប់ពីចុះកិច្ចព្រមព្រោងជាមួយក្រសួងរ៉ែ ​និងថាមពល គម្រោងធ្វើតេស្តដំបូងនេះនឹងមានកម្លាំង ១៣ មេហ្កាវ៉ាត់ ដោយប្រើប្រាស់ ៤ តួប៊ីន មានន័យថា ជំហ៊ានដំបូងនេះមិនទាន់ជះឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាទេ ប៉ុន្តែវាជាជំហានទៅកាន់ការអភិវឌ្ឍន៍ថាមពលអគ្គីសនីពីខ្យល់កម្លាំង ២០០ ទៅ ៣០០ គីឡូវ៉ាត់នៅថ្ងៃអនាគត ។

តួប៊ីនអគ្គីសនីទាញពីខ្យល់នេះនឹងត្រូវដំឡើងនៅខេត្តកំពត បើតាមនាយកប្រតិបត្តិក្រុមហ៊ុនខាងលើបញ្ជាក់ថា ក្រុមហ៊ុនបានជួលដីរួចហើយ នៅតំបន់ដែលដាច់ស្រយាល ឆ្ងាយពីភូមិ ឆ្ងាយពីសាលារៀន នឹងបានត្រៀមដីទុកដាក់ ១៥ តួប៊ីនបន្ថែមហើយផងដែរ ។

ក្រុមហ៊ុនខាងលើនេះអះអាងថា បើតាមការសិក្សាជាង ៤ ឆ្នាំកន្លងមក អាចប៉ាន់ស្មានបានថា កម្ពុជាមានលទ្ធភាពផលិតថាមពលពីខ្យល់ប្រមាណ ៥០០ មេហ្កាវ៉ាត់នៅថ្ងៃអនាគត ។

បើគិតមកដល់ពីនេះ ប្រភពអគ្គីសនីពីកង្ហារខ្យល់មិនមែនជារឿងប្លែកទេសម្រាប់ប្រទេសអភិវឌ្ឍន៍ ប៉ុន្តែវាជារឿងថ្មីសម្រាប់កម្ពុជា ។ បើតាមការលើកឡើងរបស់នាយកប្រតិបត្តិ The Blue Circle ឲ្យដឹងថា ភាគច្រើនប្រទេសដូចជាកម្ពុជា ថៃ និងវៀតណាម នៅមានបញ្ហារឿងតម្លៃអគ្គីសនី ដូចនេះប្រសិនបើអនាគត ថាមពលពីខ្យល់មានតម្លៃថោកជាងថាមពលអគ្កីសនីពីរោងចក្រធ្យូងថ្ម រដ្ឋាភិបាលអាចនឹងសម្រេចចិត្តបន្ថែមតួប៊ីនកាន់តែច្រើន។

ចំពោះការទាញយកអគ្គីសនីពីខ្យល់នេះ មានប្រទេសពីរដែលនាំមុខរួមមាន ថៃ និង ហ្វីលីពីនដោយសារប្រទេសពីនេះសម្បូរធន់ធាន ចំណែក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាមិនមានលទ្ធភាពដំឡើងតួប៊ីនទេ ដោយសារខ្វះខ្យល់ ចំណែកវៀតណាម និងកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ប៉ុន្តែនៅខ្វះរឿងថវិកា ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES