ភរិយាលោក ទៀ សីហា បង្ហើបពីមូលហេតុធំ១ ធ្វើឱ្យគាត់ប្រើកាបូបកំប្លោកជាង កាបូបប្រេនៗ

“នាពេលកន្លងថ្មីៗនេះ ឃើញថាមានពាក្យពេចន៍នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលបាន Share និង Like នៅរូបភាពរបស់នាងខ្ញុំ ដោយមិនបានដឹងខ្លួន នាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន នៅក្នុងបណ្ដាញសង្គម និងអ្នកសារព័ត៌មាន ចំពោះគ្រប់រូបភាព និងខ្លឹមសារទាំងឡាយដែលបានបង្ហោះ និងចែកចាយ” ។ នេះជាពាក្យមួយឃ្លារបស់លោកជំទាវ ទាង អេង ភរិយាលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗនេះ។ 

ឆ្លើយតបនឹងការស្ងើចសរសើរពីមហាជនទូទៅ លោកជំទាវ ទាង អេង បានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យគាត់ស្រលាញ់ និងចូលចិត្តគាំទ្រផលិតផលខ្លែរយ៉ាងដូច្នេះថា “កត្តាសំខាន់ដែលបណ្តាលឱ្យនាងខ្ញុំ ងាកមកស្រឡាញ់ និងគាំទ្រសិប្បកម្មកាបូបកំប្លោក ធ្វើពីស្នាដៃរបស់ខ្មែរយើង ព្រោះនាងខ្ញុំមើលឃើញថា នេះគឺជាសិល្បៈ និងវប្បធម៌ អរិយធម៌ ជាយូរឡុងរបស់ខ្មែរយើងដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះយើងគួរតែងាកមកផ្តល់តម្លៃ និងលើកស្ទួយសិប្បកម្មផលិតក្នុងស្រុកអោយបានច្រើន ដើម្បីជួយឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែម” ។

ភរិយាលោកអភិបាលខេត្តសៀមរាបរូបនេះ បានសង្កត់ធ្ងន់ទៀតថា ថ្មីៗនេះ ខ្ញុំបានមកលេងប្រាសាទព្រះខ័ន ដើម្បីកំសាន្តនិងចង់បង្ហាញពីប្រវត្តិប្រាសាទបន្តិចបន្តួច ដែលប្រាសាទនេះត្រូវបានកសាងឡើងនៅ គ.ស ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ក្នុងរចនាបថបាយ័ន។ ក្នុងនោះផងដែរ ខ្ញុំក៏ចង់បង្ហាញពីរចនាកាបូបកំប្លោកដែលជាស្នាដៃច្នៃប្រឌិតឡើងរបស់កូនខ្មែរ ជាពិសេសគឺសំពត់ហូលសារបាប់(ចរបាប់) ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ។

យើងឃើញថានៅតាមប្រាសាទនានា មិនថាប្រាសាទព្រះខ័ន ឬក៏ប្រាសាទផ្សេងទៀតទេ គេតែងតែឃើញមានចម្លាក់ឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើជាដើម ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ។ លោកជំទាវ បញ្ជាក់បន្ថែម ៕ 

អត្ថបទដោយ៖ ចាន់ឌី 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES