ហេតុផល ៣ ល្អបំផុតដែលអ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ដូចគ្នាជារៀងរាល់ថ្ងៃ

ការស្លៀកពាក់គឺជាសិល្បៈមួយរបស់មនុស្សគ្រប់រូបដែល​មនុស្សភាគច្រើននិយមចូលចិត្តតាមរបៀបរៀងៗខ្លួន ។ មួយវិញទៀតនោះមានមហាសេដ្ឋីដែលល្បីៗជាច្រើននៅលើពិភពលោកក៏បានបង្ហើបពីរបៀបនៃស្លៀកពាក់របស់ខ្លួនដែរ។ ចំពោះម៉ូតខោអាវវិញគឺច្រើនរាប់មិនអស់ តែហេតុអ្វីបានជាមហាសេដ្ឋីជាច្រើនពួកគេតែងតែទិញនៅសម្លៀកបំពាក់ដូចៗគ្នាហើយពាក់ដដែលៗជារៀងរាល់ថ្ងៃដូចដែលអ្នកបានឃើញ ដូចលោកMark Zuckerberg លោក Steav Job ឬក៏មហាសេដ្ឋីជាច្រើនរូបទៀត ។

មកដឹងពីហេតុផលដែលអ្នកគួរតែពាក់សម្លៀកបំពាក់ដូចគ្នាជារៀងរាល់ថ្ងៃ ៖ 

១. ធ្វើឲ្យមានការសម្រេចចិត្តតិចជាងមុន ៖ ជារឿងដែលធម្មតាទេ នៅក្នុងមួយថ្ងៃៗអ្នកចំណាយពេលជាច្រើនទៅលើការងារផ្សេងៗ ហើយមួយវិញទៀតនោះការសម្រេចចិត្តរបស់អ្នកក៏មានច្រើនផងដែលនៅក្នុងជីវិតប្រចាំថ្ងៃ ។ ដូច្នេះយើងត្រូវធ្វើការសម្រេចចិត្តអំពីអ្វីគ្រប់យ៉ាងនៅក្នុងជីវិត បើអ្នករវល់តែជ្រើសរើសសម្លៀកបំពាក់ហើយចំណាយពេលជាច្រើនជាមួយវាតើអ្នកទទួលបានអ្វីមកវិញ ។ ដូច្នេះហើយទើបមានមហាសេដ្ឋីជាច្រើគាត់ទិញសម្លៀកបំពាក់ដូចគ្នា និង ពាក់ខោអាវដូចគ្នាជារៀងរាល់ថ្ងៃ។

២.​ ទទួលស្គាល់នៅភាពសាកសម និង អត្តសញ្ញាណខ្លួន ៖ នៅពេលដែលយើងសំរេចចិត្តស្លៀកពាក់ដូចគ្នារាល់ថ្ងៃយើងចាប់ផ្តើមស្វែងរកមុខមាត់ស្អាតបំផុតរបស់យើង។ លើសពីនេះទៅទៀតនោះគឺនៅពេលដែលយើងធ្វើបែបនេះរាល់ថ្ងៃយើងនឹងរកឃើញនៅភាព លេចធ្លោ និង ភាពអស្ចារ្យរបស់ខ្លួនឯង ។

៣. ចំណេញពេលវេលា ៖ វាមិនត្រឹមតែងាយស្រួលក្នុងការសម្រេចចិត្តប៉ុណ្ណោះទេ វាថែមទាំងមិនពិបាកក្នុងការរើសម៉ូតសម្លៀកបំពាក់ ឬមិនដឹងថាត្រូវស្លៀកពាក់បែបណាសមទៀតផង។ ហើយមួយវិញទៀតចំណេញពេលវេលាច្រើនដើម្បីធ្វើរឿងសំខាន់បំផុតនៅក្នុងជីវិតផងដែរ ។ ការមានសម្លៀកបំពាក់ច្រើនមានន័យថាការបោកគក់រាប់សិបដង។ វាមិនត្រឹមតែចំណាយពេលវេលាច្រើនទេតែថែមទាំងធ្វើអោយយើងហត់នឿយទៀតផង។ 

អត្ថបទដោយ មិត្ត​ គន្ធា ( Leadership Writer )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES