Snapchat បង្កើតអ្វីពិសេសខ្លះទើប Facebookហ៊ានសុំទិញដល់ ៣ពាន់លានដុល្លារនៅតែមិនលក់

លោក Evan Spiegel គឺជាស្ថាបនិកក្រុមហ៊ុន Snapchat លោក​រស់នៅ​ក្រុង​ឡូ​ស​អេ​ន​ជឺ​លែស រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​។ លោកបានបង្កើត​បណ្តាញ​សង្គម Snapchat ​ជាមួយ​អតីត​មិត្ត​រួម​ថ្នាក់​នៅ​សាកលវិទ្យាល័យ Stanford​។ Snapchat បានក្លាយជាបណ្តាញសង្គមមួយដ៏ល្បីល្បាញហើយមានអ្នកប្រើប្រាស់រាប់លានអ្នកនៅលើពិភពលោក។

ក្រៅពីអាចទំនាក់ទំនងគ្នា Snapchat ក៏មានលក្ខណៈពិសេសជាច្រើនទៀតដូចជា Add Story, Filter ជាដើម។ កាលពីមុនក្រុមហ៊ុនយក្ស Facebook បានសុំទិញដោយហ៊ានផ្តល់តម្លៃរហូតដល់ ៣ពាន់លានដុល្លា ប៉ុន្តែខាង Snapchat មិនព្រមលក់អោយនោះទេ ។ ដោយសារតែក្រុមហ៊ុន Snapchat មិនព្រមលក់នេះហើយទើបនៅពេលនេះយើងឃើញថា Facebook បានចម្លងតាម Snapchat ជាច្រើនមានដូចជា Add Story ជាដើម ។ 

CEO Snapchat ការសម្រេចចិត្តមិនលក់ក្រុមហ៊ុនខ្លួនអោយ Facebook គឺជារឿងត្រឹមត្រូវបំផុត ព្រោះថាគាត់អាចរកចំណូលពី Snapchat បានពេញមួយជីវិត ជាជាងការលក់ក្រុមហ៊ុនអោយគេបានលុយតែមួយពេល ។ 

អត្ថបទដោយ ឡុង វឌ្ឍនៈ (Leadership writer) 

Adtag for Mobile Grow:-
Online

RELATED ARTICLES