មុត ចាន់ដារិទ្ធ៖ហេតុអ្វីគេទិញខុនដូចំណេញ តែអ្នកទិញមិនចំណេញ?

បច្ចុប្បន្ននេះ វិស័យខុនដូហាក់ឆក់ទាញបេះដូងអ្នកប្រជាជនខ្មែរឱ្យក្រឡេកទៅមើលការងាររស់នៅបែបជីវិតស៊ីវីល័យនៅក្នុងខុនដូ ឬ ការវិនិយោគលើខុនដូយ៉ាងច្រើន សូម្បីតែជនជាតិបរទេសក៏មានការចាប់អារម្មណ៍ច្រើនផងដែរ ជាមួយវិស័យខុនដូនៅកម្ពុជា។

ប៉ុន្តែ មានមនុស្សមួយចំនួនតូចដែលតែងតែរអ៊ូថា ហេតុអ្វីបានគេទិញខុនដូចំណេញរាប់ម៉ឺនដុល្លារ ចំណែកគាត់វិញទិញខុនដូមិនចំណេញ កប់ដើម លក់មិនដាច់ ដាក់ជួលមិនចេញបែបនេះ? នេះជាសំណួរមួយដែលមនុស្សជាច្រើនប្រាកដជាចង់ដឹងចម្លើយ។

បើយោងតាម លោក មុត ចាន់ដារិទ្ធ អ្នកគ្រប់គ្រងនៅ L’attrait Property Development Inc.(LAPD) បានប្រាប់ Business Cambodia អំពីមូលហេតុដែលធ្វើឱ្យអ្នកទិញខុនដូ មួយចំនួនតែងតែខាត៖

១.មុនពេលទិញគាត់សម្រេចចិត្តទិញ ឬវិនិយោគ គាត់មិនទាន់មានចំណេះដឹង ឬព័ត៌មានច្រើនហេតុនេះហើយទើបធ្វើឱ្យគាត់ប្រឈមខ្លាំងក្នុងការសម្រេចចិត្តខុសនៅពេលទិញ។

២.គាត់មិនបានស្គាល់ម្ចាស់គម្រោង(Developer) ប្រសិនបើម្ចាស់គម្រោងមិនច្បាស់លាស់ មិនមានអជ្ញាប័ណ្ឌ ឬច្បាប់សាងសង់ត្រឹមត្រូវ អ្នកអាចនឹងខាតបង់ទាំងស្រុង ដូចជាគម្រោងមិនបញ្ចប់ កាត់ប្លង់សហកម្មសិទ្ធមិនបានជាដើម។

៣.ជ្រើសរើសទីតាំងមិនល្អ ព្រោះទីតាំងជាចំណុចសំខាន់ក្នុងការវិនិយោគខុនដូ ប្រសិនបើទីតាំងមិនល្អ មិនងាយស្រួល អ្នកនឹងពិបាកក្នុងការរស់នៅ និងពិបាកក្នុងការស្វែងរកអ្នកជួល តម្លៃខុនដូ របស់អ្នកក៏មិនឡើងដែរ។

៤.គុណភាពសំណង់៖ គុណភាពសំណង់ត្រូវតែសមស្របទៅនឹងតម្លៃ បើខុនដូមានទីតាំងល្អតែគុណភាពសំណង់មិនល្អក៏ពិបាកស្វែងរកអ្នកជួលដែរ ជាពិសេសអ្នកជួលជាជនជាតិបរទេស។

៥.ក្រៅពីរឿងទាំងបួនយ៉ាងខាងលើនេះ ហើយគឺនៅមានរឿងជាច្រើនទៀត ដូចជាអ្នកគ្រប់គ្រងអគា(Management Company), ថ្លៃសេវាកម្មថែទាំអគា, Facility ក្នុងអគារជាដើម ត្រូវស្វែងយល់ឱ្យបានច្បាស់មុនពេលសម្រេចចិត្តទិញ។

អត្ថបទ៖ទួន កែវពិសី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES