ព្រោះតែចំណុចទាំងនេះហើយទើប Prius ឈរជើងជោគជ័យជាង ២០ឆ្នាំ ល្បីមកដល់ខ្មែរ

ស្អប់ឬស្រឡាញ់ជឿរ​ថា​លោកអ្នក​ប្រាកដ​ជាស្គាល់​យ៉ាង​ច្បាស់​ពី​រថយន្ត​Prius​ ផលិត​ដោយក្រុមហ៊ុនជប៉ុន​Toyota ដែលទទួល​បាន​ការ​​ពេញនិយម​យ៉ាង​ខ្លាំង​នៅស្រុក​យើងក៏ដូចជានៅលើពិភពលោក ហើយ​រថយន្ត​ប្រភេទHybridនេះ​លក់ដាច់​អស់​រហូត​ដល់ទៅខ្ទង់​៤.៣លាន​គ្រឿង។

Prius ចាប់​ផ្ដើម​ចេញលក់​ដំបូង​នៅប្រទេសជប៉ុន​ក្នុង​ឆ្នាំ ១៩៩៧ បើគិត​មក​ទល់​ពេលនេះមាន​រយៈពេល២០ឆ្នាំជាងទៅហើយ តែរថយន្ត​ប្រភេទ​នេះនៅទទួលបាន​ការ​គាំទ្រ​ពីសំណាក់​អ្នក​ប្រើប្រាស់​បន្តរ​ទៀត​ ដោយសារ​តែ​Toyota បា​ន​ផលិត​Prius ឱ្យមានលក្ខណៈ​ពិសេសខុស​ពីរ​ថយន្ត​ដ៏ទៃ​ដូចខាង​ក្រោមនេះ។

១. ថ្លៃ​ចំណាយ​លើ​សាំង​ទាប​

​ជាច្រើនឆ្នាំមក​ហើយ​ដែល​ Prius បា​នទទួល​ឈ្មោះជា​រថយន្ត​ដែលប្រើប្រាស់​សាំង​បាន​ល្អ​ប្រកបដោយប្រសិទ្ធភាពខ្ពស់​និង​ចំណាយ​អស់​តិច សម្រាប់​ស៊េរីឆ្នាំ២០១៧​ត្រូវ​បានគេនិយាយ​ថាស៊ីសាំង​អស់​ត្រឹមតែ​ ៥.៦លីត្រ​ប៉ុណ្ណោះនៅលើ​ផ្លូវ​ចម្ងាយ​១០០គីឡូម៉ែត្រ​ បើជិះលើ​ផ្លូវ​ធំល្បឿនលឿន។

២. ល្អសម្រាប់​ការ​ជិះប្រចាំថ្ងៃ

Prius ជាជម្រើស​ល្អបំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ដែលជិះ​ប្រចាំថ្ងៃ​នៅក្នុងទីក្រុង​ ដោយហេតុ​តែ​វា​មាន​រាង​តូច​ល្មម មិនបារម្ភរឿងអស់​សាំង​ច្រើនពេលស្ទះផ្លូវ​ដោយហេតុ​វាជា​រថយន្ត​ប្រភេទ​Hybrid ដែលអាច​ផ្លាស់ប្ដូរ​ប្រើប្រាស់សាំង​ក៏បាន ប្រើប្រាស់​អគ្គិសនីក៏បាន​ មួយវិញទៀត​ការរចនា​ផ្នែក​ខាងក្នុងនៃ​រថយន្ត​ មាន​ផាសុកភាព​ល្អ​។

៣. តម្លៃ​សមរម្យ

នេះហើយ​ជា​លក្ខណៈ​មួយដែលធ្វើ​ឱ្យ​គ្រប់​គ្នា​សម្រេចចិត្ត​ធ្វើ​ជាម្ចាស់​ រថយន្ត​Prius ដោយតម្លៃ​របស់​វាធូរ​ថ្លៃ​ជាង​រថយន្តផ្សេងទៀត ខណៈ​ដែល​Prius ផ្ដល់​អត្ថប្រយោជន៍បានច្រើនជាងគេជាមួយនឹង​រូបរាង​ស្រស់​ស្អាត មិនអន់ពេក ហើយក៏មិនឆើតពេកដែរ។

៤. ល្អសម្រាប់​បរិស្ថាន

អ្នកខ្លះអាចនឹង​មិនសូវ​ជាគិត​គូរ​ដល់បរិស្ថានទេ ប៉ុន្តែ​ចង់​ឬមិនចង់បរិស្ថាន​សព្វ​ថ្ងៃ​កំពុង​តែ​មាន​បញ្ហា​កាន់តែ​អាក្រក់​ទៅៗ សម្រាប់​ការជិះរថយន្ត​Prius អាច​ជួយ​ដល់បរិស្ថាន​ដោយសារ​តែ​បច្ចេកវិទ្យារបស់រថយន្ត​មួយនេះបញ្ចេញឧស្ម័នដែលប៉ះពាល់​ដល់បរិស្ថានតិច និង​ប្រើប្រាស់សាំង​អស់តិចតាមរយៈ​ការ​ផ្លាស់​ប្ដូរ​មកប្រើប្រាស់​អគ្គិសនី។

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES