ហេតុផលធំៗ ដែលបង្ហាញថាជនជាតិជ្វីហ្វជាជាតិសាសន៍ពូកែរកស៊ីជាងគេបំផុតលើលោក

ជនជាតិជ្វីហ្វឬ អ៊ីស្រាអែលត្រូវបានគេចាត់ទុកថាជាជនជាតិមួយដែលពួកែរកស៊ីជាងគេលើលោក។ ជនជាតិនេះធ្លាប់បានបាត់បង់ទឹកដី និងរស់នៅបែកខ្ញែកពីគ្នាអស់រយៈពេលជាង ២០០០ឆ្នាំ ប៉ុន្តែពួកគេនៅតែអាចប្រមូលផ្ដុំគ្នាបង្កើតបានជាប្រទេសមួយវិញបាន។ ក្នុងរយៈពេលត្រឹមតែជាង ៦០ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែប្រទេសរបស់ពួកគេក្លាយជាប្រទេសដ៏លេចធ្លោស្ទើរតែគ្រប់វិស័យ។ ខាងក្រោមនេះជាកត្តាមួយចំនួនដែលធ្វើឲ្យជនជាតិនេះខ្លាំងពូកែ ជាពិសេសទាក់ទងនឹងការធ្វើជំនួញ៖ 

ភាពស្មោះត្រង់៖ ជនជាតិជ្វីហ្វជាជនជាតិដែលប្រកាន់យកនូវភាពស្មោះត្រង់ខ្លាំងបំផុត។ ប្រសិនបើពួកគេលក់ទំនិញ ពួកគេតែងតែសម្អាតភ្នែកជញ្ជីងឲ្យបានស្អាតល្អ មិនលួចបន្លំអតិថិជននោះទេ។ 

ការអប់រំមានប្រសិទ្ធភាពខ្ពស់៖ ឳពុកម្ដាយដែលជាជនជាតិអ៊ីស្រាអែល ឬជ្វីហ្វនេះតែងតែបង្ហាត់បង្រៀនកូនតូចៗរបស់គេឲ្យចេះរៀបចំចាត់ចែងលុយកាក់ ការធ្វើជំនួញ និងការស្រលាញ់ជាតិសាសន៍របស់ខ្លួនតាំងតែពីកូនរបស់ពួកគេនៅតូចៗម៉្លេះ។ ដូច្នេះនៅពេលដែលពួកគេធំឡើង ធ្វើឲ្យពួកគេក្លាយជាមនុស្សដែលពូកែរកស៊ីជាងគេលើលោក។ 

មានក្ដីស្រមៃជានិច្ច៖ជនជាតិនេះជាមនុស្សដែលហ៊ានបង្កើតក្ដីស្រមៃ ហើយមានភាពក្លាហានក្នុងការធ្វើឲ្យក្ដីស្រមៃរបស់ពួកគេក្លាយជាការពិត។

គោរពច្បាប់យ៉ាងតឹងរឹង៖ នៅប្រទេសអ៊ីស្រាអែល ការបង្កើត និងអនុវត្តច្បាប់គឺមានភាពតឹងរឹង ហើយជនជាតិនេះជាមនុស្សដែលគោរពច្បាប់យ៉ាងតឹងរឹងជាទីបំផុត។ ពួកគេស្អប់យ៉ាងខ្លាំងចំពោះការរកស៊ីលួចបន្លំ ក្លែងបន្លំផ្សេងៗដែលខុសច្បាប់។ 

ឧបសគ្គ៖ ធម្មជាតិហាក់ដូចជាមិនសូវជាអំណោយផលនោះទេចំពោះប្រទេសនេះ។ ធម្មជាតិបានផ្ដល់នូវឧបសគ្គជាច្រើនដល់ពួកគេដូចជា គ្មានធនធានធម្មជាតិ ដីភាគច្រើនជាខ្សាច់ មេឃក៏មិនសូវភ្លៀងជាដើម...។ ដូច្នេះហើយគឺពួកគេមានតែខិតខំប្រឹងប្រែងដោយប្រើប្រាស់ខួរក្បាលរបស់ពួកគេ ដើម្បីឲ្យការរស់នៅ និងការរកស៊ីរបស់ពួកគេទទួលបានជោគជ័យ។ 

ឆ្ងល់សួរ៖ ជនជាតិនេះជាមនុស្សដែលពូកែសួរនូវអ្វីៗដែលពួកគេឆ្ងល់។ បើសិនជាពួកគេមិនចេះពួកគេនឹងសួរអ្នកដែលចេះឬមានជំនាញ។ ម៉្យាងទៀតជនជាតិនេះមិនកំណាញ់ក្នុងការចែករំលែកដល់អ្នកដទៃនោះទេ ដែលវាជាហេតុធ្វើឲ្យជនជាតិនេះឆ្លាតពូកែរកស៊ី។ ពួកគេក៏ជាមនុស្សដែលពូកែសួរសំណួរមកខ្លួនឯង និង ព្យាយាមរកចម្លើយផងដែរ។ ឧ. ដីខ្សាច់មិនអាចធ្វើកសិកម្មបាន។ ពួកគេចោទសួរមកកាន់ខ្លួនឯងថា តើធ្វើយ៉ាងណាទើបអាចដាំដុះបាន? ពួកគេសួរដេញៗរហូតដល់រកឃើញចម្លើយ។ ទីបំផុតប្រទេសខ្សាប់នេះក៏ក្លាយជាស្ដេចកសិកម្ម គឺដោយសារតែការឆ្ងល់សួរ និងខំស្វែងរកចម្លើយមិនឈប់ឈរនេះឯង។ 

 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES