ហេតុផល ៣ យ៉ាងដែលធ្វើអោយប្រជាជនចិន គោរព និងអោយតម្លៃ ខុង ជឺ ប្រៀបដូចជាអទិទេព

សាធារណជនទូទៅប្រហែលជាធ្លាប់លឺហើយពីឈ្មោះនិងទស្សនវិជ្ជាមួយចំនួនរបស់លោក ខុងជឺ ដែលជាទស្សនវិទូដ៏ល្បីមួយរូបរបស់ពិភពលោក។ លោក ខុងជឺ កើតនៅឆ្នាំ 551 មុនគ្រឹស្ដសករាជ នៅម្ដុំទីក្រុងសានទុង ប្រទេសចិនសព្វថ្ងៃ និងបានទទួលមរណភាពនៅឆ្នាំ 479 នៅមុនគ្រឹស្ដសករាជ។គ្រួសាររបស់លោកស្ថិតនៅចន្លោះរវាងវណ្ណៈអភិជន និងរាស្ដ្រសាមញ្ញ ពោលគឺថ្នាក់កណ្ដាលមិនស្ដុកស្តម្ភ ក៏មិនក្រីក្រ។ 

ប្រជាជនចិនក្នុងសម័យកាលនោះ និងសម័យកាលក្រោយៗមកទៀតនាំគ្នាគោរព និងអោយតម្លៃខុងជឺហើយចាត់ទុកលោកប្រៀបដូចជាអទិទេពដោយសារតែមូលហេតុសំខាន់ៗ ៣យ៉ាងគឺ 

១.ភាពស្មោះត្រង់

ខុង ជឺ គឺជាបុគ្គលម្នាក់ដែលប្រកាន់នូវភាពស្មោះត្រង់ចំពោះបុគ្គលដ៏ទៃនៅជុំវិញខ្លួនគាត់ មិនតែប៉ុណ្ណោះ លោកក៏តែងតែទូន្មានញ្ញាតិមិត្ត ក៏ដូចជាអ្នកនៅជុំវិញខ្លួនរបស់គាត់អោយស្រលាញ់ភាពស្មោះត្រង់អោយស្មើរនិងជីវិត ។ ភាពស្មោះត្រង់នេះហើយ បានរុញច្រាន ខុងជឺ អោយកាន់តែមានឥទ្ធិពលនៅក្នុងសង្គមចិន នាសម័យនោះ ។ 

២.ការគោរព និងដឹងគុណ

ខុង ជឺ ជាបុគ្គលដែលមានចិត្តមេត្តាករុណា និងគោរពដឹងគុណមាតា បិតា គ្រូអាចារ្យ និងអ្នកដែលមានគុណមកលើគាត់ គាត់មិនដែលបំភ្លេចចោលឡើយ។ គាត់ព្យាយាមគោរព និងសងគុណអ្នកទាំងនោទោះតិចក្តី ច្រើនក្តីទៅតាមសមត្ថភាពរបស់គាត់។ គាត់ក៏បានណែនាំដល់ជនទូទៅ អោយនាំគ្នាគោរព ព្រមទាំងដឹងគុណអ្នកមានគុណទាំងឡាយដូចជារូបគាត់ផងដែរ ។ 

៣.ទស្សនៈវិជ្ជា និងទ្រីស្តីអប់រំល្អ 

ចំណុចទី ៣ នេះជាចំណុចសំខាន់ដែលធ្វើអោយប្រជាជនចិន មិនគោរពខុងជឺមិនបាន ។ ទ្រីស្តី និងទស្សនៈវិជ្ជារបស់លោកគឺពោរពេញទៅដោយការអប់រំ និងទូន្មានយ៉ាងល្អឥតខ្ជោះ ។ ដើម្បីអោយកាន់តែច្បាស់ខ្ញុំសូមលើយកទ្រីស្តីមួយចំនួនរបស់ខុងជឺយកមកបង្ហាញ

១. វា​មិន​សំខាន់​ទេ ទោះជា​អ្នក​ដើរ​យឺត​ប៉ុណ្ណា ដរាប​ណា​អ្នក​នៅ​មិន​ទាន់​ឈ

២. កុំព្យាយាម​​បង្កើត​ចំណង​មិត្តភាពថ្មី ជាមួយ​មនុស្ស​ដែល​មិនមាន​ភាព​ល្អ​ប្រសើរ​ជាង​អ្នក

៣. ពេល​កំហឹង​កើត​មាន សូម​គិត​ពី​ផលវិបាក

៤. នៅ​ពេល​អ្នក​ច្បាស់​ថា​មិន​អាច​ទៅ​ដល់​គោលដៅ សូម​កុំ​កែប្រែ​គោលដៅ ប៉ុន្តែ​ត្រូវ​កែប្រែ​ការ​ដើរ​របស់​អ្នក​វិញ

៥. ប្រសិន​បើ​អ្នក​ស្អប់​មនុស្ស​ម្នាក់ មាន​ន័យ​ថា អ្នក​បាន​បរាជ័យ​ដោយសារ​ពួកគេ​ហើយ

៦. អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ អ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ

៧. ទោះបីជា​អ្នក​ទៅ​ដល់​ទីណា សូម​ទៅ​ដោយ​អស់​ពី​ចិត្ត

៨. សូម​ផ្តល់​ការណែនាំ​សម្រាប់​តែ​មនុស្ស​ណា​ដែល​ស្វែងរក​ចំណេះដឹង បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង

៩. ការ​សម្លឹង​ឃើញ​ផលប្រយោជន៍​តិចតួច គឺ​រារាំង​មិនឲ្យ​សម្រេច​ការងារ​ធំ​បាន​ឡើយ

១០. ប្រសិនបើ​ពួកគេ​ស្ដោះ​ទឹកមាត់​នៅ​ក្រោយខ្នង​អ្នក មាន​ន័យ​ថា អ្នក​នាំមុខ​ពួកគេ

អត្ថបទដោយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES