ច្បាស់ការហើយសេដ្ឋីលេខ ១ Jeff Bezos បង្ហាញមុខកូនក្រមុំថ្មីរបស់ខ្លួនបន្ទាប់ពីលែងលះភរិយា

កាលពីពេលថ្មីៗនេះសេដ្ឋីកំពូលលេខ ១លើលោក Jeff Bezos និងជាស្ថាបនិកក្រុមហ៊ុន Amazon បានលែងលះជាមួយអតីតភរិយារបស់ខ្លួនគឺ MacKenzie Bezos រួចស្រេចជាស្ថាបពរ ។ ការចែកផ្លូវគ្នានេះបានធ្វើអោយលោកក៏ក្លាយជាបុរសពោះម៉ាយ និងឯកកាមួយរយៈធំផងដែរ ។ ប៉ុន្តែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ ថ្មីនេះលោកJeff Bezos បានរកឃើញនារីដ៏ស្រស់ស្អាត និងមានសមត្ថភាពខ្ពស់ម្នាក់មកស្នំបេះដូងកំព្រាររបស់លោកបានហើយ ។

ជាការពិតណាស់កាលពីពេលប៉ុន្មានថ្ងៃមុននេះគេបានប្រទះឃើញសេដ្ឋីលេខមួយលើលោកម្នាក់នេះ បានបណ្តើរគ្នាជាមួយ Pilot (អ្នកបើកយន្តហោះ) និងជាអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បីម្នាក់គឺនាង Lauren Sanchez ។ 

លោក Jeff Bezos និងនាង Lauren Sanchez បានបន្តើរគ្នាជាសាធារណៈជាច្រើនកន្លែង មានដូចជាកៀកកើយគ្នាទស្សនាការប្រកួតកីឡា និងបានទៅវិស្សមកាលនៅអ៊ឺរ៉ុបរួមគ្នាថែមទៀងផង ។ នេះជាការបង្ហាញមុខជាផ្លូវការដោយមិនលាក់លៀមរបស់សេដ្ឋីកំពូលរួមនេះ ។ ហើយអ្វីដែលលោក Jeff Bezos ចង់បង្ហាញដល់សាធារណៈជននោះគឺ នាង Lauren Sanchez អាចជាកូនក្រមុំថ្មីរបស់លោកផងដែរ។ 

សូមបញ្ជាក់ផងដែរថានាង Lauren Sanchez មិនមែនជាបុគ្គលធម្មតាឡើយ នាងជានារីកំពូលម្នាក់អាចនិយាយបានថាគ្មានពីរនៅលើលោកឡើយ។ នាងគឺជានារីពហុជំនាញម្នាក់ហើយជំនាញដែលនាងចេះទាំងអស់សុទ្ធតែទទួលបានពានរង្វាន់កំពូលៗ ។ នាងជាអ្នកបើកយន្តហោះគ្រប់ប្រភេទយ៉ាងជំនាញ អ្នកដឹកនាំគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បី នាងមានក្រុមហ៊ុនផលិតខ្សែភាពយន្តផ្ទាល់ខ្លួនមួយថែមទៀតផង ។ មិនតែប៉ុណ្ណោះនាងLauren Sanchez ជាម្ចាស់កម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា 'So You Think You Can Dance' ដែលជាកម្មវិធីល្បីឈ្មោះរកចំណូលបានវាល់លានដុល្លាថែមទៀតផង ។ ដូច្នេះហើយនាងគឺជានារីដ៏មានសមត្ថភាពមិនធម្មតាឡើយ ទើបបានជាសេដ្ឋីលេខ ១នៅលើលោកសម្រេចចិត្តជ្រើសរើសយកនាងមកធ្វើជាកូនក្រមុំរបស់ខ្លួន ៕ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES