អ្នកណាខ្លះកំពុងប្រើទូរស័ព្ទ OPPO F11 Pro 128GB!

  បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក! យើងឃើញថាស៊េរីនេះនៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មីនិងធំជាងមុនរហូតដល់ទៅ128GB ដែលកាន់តែងាយស្រួលសម្រាប់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗនិងការផ្ទុកទិន្នន័យរូបភាពនិងវីដេអូបានច្រើនជាងមុនទ្វេដងឯណោះ។OPPO F11 Pro ទំហំ128GBបានចូលមករណ្តំចិត្តអ្នកប្រើប្រាស់ក្នុងរយៈពីរបីខែមកនេះដោយវាមកជាមួយនឹងពណ៌ថ្មីមួយទៀតនោះគឺពណ៌ F11 Pro Waterfall Gray ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ដូច្នោះដែរ។

នៅពេលនេះជម្រើសកាន់តែល្អប្រសើរជាងមុនជាមួយនឹងកម្លាំងកាន់តែខ្លាំងជាងមុនដោយ OPPO F11 Pro ទំហំ128GB ដែលមាន៣ពណ៌វាមិនត្រឹមតែតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកប៉ុណ្ណោះទេវាថែមទាំងធ្វើឲ្យលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការលេងហ្គេមអ៊ីនធើណែតគ្រប់ប្រភេទបានយ៉ាងរលូនទៀតផង! ដោយម៉ូឌែលនេះវាមាន ROM ទំហំ128GB និង RAM ទំហំ​ 6GB អាចបន្ថែម SD Cared បានរហូតដល់ទៅ 256GB ថាមពលថ្ម 4000mAh ក៏ចាត់ទុកបានថាមិនធម្មតាដែរដើម្បីទប់ទល់នឹងការលេងហ្គេមរយៈពេលយូរ​ ហើយវាមកម៉ាស៊េត(Set) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ទោះបីជាទូរស័ព្ទលោកអ្នកលេងហ្គេមរហូតដល់តែអស់ថ្មក្តីក៏បច្ចេកវិទ្យាដ៏ទំនើបមួយនេះអាចជួយឲ្យលោកអ្នកសាកថ្មទូរស័ព្ទឆាប់ពេញនិងមានសុវត្ថិភាពបានដែរ។មិនតែប៉ុណ្ណោះគុណសម្បត្តិមួយទៀតដែលធ្វើឲ្យអ្នកនិយមលេងហ្គេមមិនអាចខ្វះបានគឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលកាត់បន្ថយភាពទាក់កាត់បន្ថយភាពរអាក់រអួលឬមិនធ្វើឲ្យការលេងហ្គេមរបស់លោកអ្នកគាំងបានឡើយក្រៅពីនោះវាមកជាមួយនឹងមុខងារ Game Assistant ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជាអាច​បិទដំណឹង(Notification) ឬបិទសារកុំអោយលោតចេញបិទការហៅទូរស័ព្ទចូលដែលជាកត្តាអាចរំខានពេលវេលាកំពុងលេងហ្គេមរបស់លោកអ្នកបានក្នុងតម្លៃដែលសមរម្យបំផុតត្រឹមតែ359$៕ 

 

USNews Logo
Online

RELATED ARTICLES