ដឹងអត់ មហាសេដ្ឋីពាន់លានដុល្លារ លោកJack Ma នឹងធ្វើអ្វីពេលចូលនិវត្តន៍ពីការងារនៅ Alibaba?

យោងតាម CNN Business លោក Jack Ma ជាស្ថាបនិកក្រុមហ៊ុន Alibaba បានសម្រេចចិត្តចុះចេញ ពីតំណែងជាផ្លូវការ កាលពីម្សិលមិញថ្ងៃអង្គារ នៅអាយុ ៥៥ឆ្នាំ។ 

ក្រុមហ៊ុន Alibaba បានកសាងឡើងពីរទស្សវត្សមកហើយ ដែលអាជីវកម្មមានទឹកប្រាក់ចំនួន ៤៦០ ពាន់លានដុល្លារ។ គិតត្រឹមឆាំ្ន២០១៩នេះ លោក Jack Ma មានទ្រព្យសម្បតិ្តសរុបចំនួន៣៨.៤ ពាន់លានដុល្លារអាមេរិកបានក្លាយជាកំពូលមហាសេដ្ឋីលេខមួយ នៅក្នុងប្រទេសចិន។

លោក Ma បាននិយាយប្រាប់នៅក្នុងពឹ្រតិ្តការណ៍ Alibaba កាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ២០១៩ ថា មុននឹងខ្ញុំមានអាយុ ៧០ឆ្នាំ ខ្ញុំអាចធ្វើអ្វីមួយនៅក្នុងវិស័យផ្សេងៗដូចជា៖ វិស័យអប់រំ និងមូលនិធិសប្បុរសធម៍ជាដើម។ គាត់ធា្លប់ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ដែលតែងតែនិយាយពីចំណង់ចំណូលចិត្តរបស់គាត់ចំពោះការអប់រំ។

លោក Ma បានបន្ថែមទៀតថា គ្រូបង្រៀនតែងតែចង់ឲ្យសិស្សរបស់ពួកគេ លើសពីពួកគេ ដូច្នេះអ្វីដែលជាការទទួលខុសត្រូវសម្រាប់ខ្ញុំ នឹងក្រុមហ៊ុនត្រូវធ្វើ គឺទុកឲ្យយុវជនដែលមានទេពកោសល្យវ័យក្មេងកាន់តួនាទីជាអ្នកដឹងនាំម្តងវិញទៅចុះ។

លោក Daniel Zhang ដែលជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Alibaba ជំនួសតំណែងលោក Jack Ma បាននិយាយថា លោក Ma នឹងបន្តជួយគាំទ្រជ្រុំជ្រែងក្រុមហ៊ុន Alibaba ក្នុងនាមជាអ្នកប្រឹក្សាយោបល់ម្នាក់៕

អត្តបទដោយ៖ នុត សុណេត

Adtag for Mobile Grow:-
Online

RELATED ARTICLES