រឿងអ្វីខ្លះដែលយុវវ័យត្រូវតែធ្វើ ? ប្រសិនបើមិនចង់ស្ដាយពេលវេលា

ជាការពិតណាស់យុវវ័យភាគច្រើនមិនបានខ្វាយខ្វល់ជាមួយនឹងពេលវេលាដែលបានកន្លងហួសទៅទេ លើសពីនេះទៅទៀតនោះពួកគេមិនដែលគិតពីអ្វីដែលពួកគេត្រូវធ្វើដើម្បីឱ្យអនាគតរបស់ពួកគេកាន់តែប្រសើរ ឬគិតរកមធ្យាបាយណាមួយដើម្បីជួយអភិវឌ្ឍខ្លួនឯង ឬក៏សង្គមជាតិរបស់ពួកគេឱកាន់តែរីកចម្រើននោះទេ ។ ជាពិសេសនោះយុវវ័យត្រូវដឹងពីតួនាទី និងត្រូវតែដឹងពីអ្វីដែលយើងត្រូវធ្វើក្នុងនាមជា ទំពំាងដែលរឹងមាំ និងត្រូវស្នងពីបុព្វបុរសរបស់យើង ហើយមួយវិញទៀតនោះយើងត្រូវធ្វើជាពលរដ្ឋដែលល្អម្នាក់នៅក្នុងសង្គមជាតិ ។ 

ខាងក្រោមនេះគឺជាតួនាទី និងអ្វីដែលយុវវ័យត្រូវធ្វើ ប្រសិនបើអ្នកមិនចង់ស្ដាយក្រោយ នៅក្នុងជីវិតនៅពេលដែលអាយុកាន់តែច្រើន ៖ 

១. ត្រូវធ្វើជាមនុស្សស្មោះត្រង់ 

២. ចេះជួយអ្នកដទៃ នៅអ្វីដែលអ្នកអាចជួយបាន

៣. ខិតខំរៀនសូត្រឱ្យបានច្រើន ដើម្បីធ្វើជាមនុស្សល្អម្នាក់នៅក្នុងសង្គម 

៤. គោរពឱ្យតម្លៃមនុស្សគ្រប់ជាតិសាសន៍ មិនចេះប្រកាន់រើសអើង 

៥. អានសៀវភៅឱ្យបានច្រើន

៦. ហាត់ប្រាណ និងថែទាំសុខភាពឱ្យបានល្អ 

៧. ចំណាយពេលជាមួយគ្រួសារ និងមនុស្សដែលអ្នកស្រលាញ់ 

៨. ធ្វើការងារដែលពិបាកទាន់នៅមានកម្លាំង ហើយត្រូវខិតខំរកប្រាក់ កុំសប្បាយភ្លេចខ្លួន 

៩. កុំបំភ្លេចគុណមនុស្សដែលបានជួយអ្នក ហើយអំពើល្អដែលអ្នកបានធ្វើលើអ្នកណាម្នាក់ អ្នកចាំបាច់ត្រូវតែបំភ្លេចចេញ ប្រសិនបើអ្នកមានតម្លៃគ្រប់គ្រាន់ក្នុងការជួយ ៕

អត្ថបទដោយ ៖ មិត្ត គន្ធា ( Leadership Writer )

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES