ទម្លាប់ល្អក្នុងថ្ងៃចុងសប្តាហ៍ដែលសេដ្ឋីមានៗបំផុតតែងតែធ្វើ តើអ្នកចង់សាកធ្វើតាមដែរឬទេ ?

បុគ្គលជោគជ័យ និងមហាសេដ្ឋីស្ទើរតែទាំងអស់នៅលើពិភពលោកពួកគាត់តែងតែមានរបៀបរស់នៅ និងសកម្មភាពប្រចាំថ្ងៃខុសៗគ្នា ។ ប៉ុន្តែបុគ្គលល្បីៗ និងមហាសេដ្ឋីភាគច្រើនគឺមានទម្លាប់ប្រចាំថ្ងៃ និងទម្លាប់ចុងសប្តាហ៍ ស្រដៀងគ្នា ខ្លះទៀតក៏ដូចគ្នាដើម្បីអោយជីវិតរបស់ពួកគាត់មានភាពរីកចម្រើន​ ។ 

ក្នុងពេលនេះ Business Cambodia សូមលើកយកទម្លាប់ចុងសប្តាហ៍របស់សេដ្ឋីមានៗបំផុតតែងតែធ្វើដើម្បីអោយជីវិតពួកគាត់រីកចម្រើន និងទទួលជោគជ័យ ។ 

១.ពួកគាត់សម្រាកច្រើននៅថ្ងៃចុងសប្តាហ៍

រាងកាយរបស់អ្នក (និងខួរក្បាល) នឹងមិនធ្វើការល្អបំផុតទេប្រសិនបើអ្នកមិនឱ្យវាសម្រាកបានត្រឹមត្រូវ។ លោក Tim Cook, Bill Gates, Jack Dorsey និង Jeff Bezos ការគេងរបស់ពួកគាត់គឺតិចតួចក្នុងថ្ងៃធម្មតា ប៉ុន្តែថ្ងៃចុងសប្តាហ៍ពួកគាត់ចំណាយពេលគេងច្រើនដើម្បីសុខភាពល្អ ។ 

២.ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគាត់មួយ

នៅចុងសប្តាហ៍មហាសេដ្ឋីភាគច្រើនគឺពួកគាត់ចំណាយពេលជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់របស់គាត់។ ពីព្រោះថាពីថ្ងៃច័ន្ទ ដល់សុក្រ គឺពួកគាត់រវល់ស្ទើគ្មានពេលសម្រាក ដូច្នេះហើយគាត់គ្មានពេលមើលថែរ ឬស្និតស្នាលជាមួយគ្រួសារឡើយ ដូច្នេះហើយទើបថ្ងៃចុងសប្តាហ៍គាត់ចំណាយពេលយ៉ាងច្រើនជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់ ។ 

៣.ធ្វើកិច្ចការផ្ទះមួយចំនួន

ផ្ទះជាកន្លែងរស់នៅប្រចាំថ្ងៃ ប្រសិនបើយើងមិនបានរៀបចំអោយបានល្អ ផ្ទះរបស់យើងគឺគ្មានសណ្តាប់ធ្នាប់ឡើយ ។ ចំពោះមហាសេដ្ឋីភាគច្រើននៅថ្ងៃចុងសប្តាហ៍គាត់តែងតែចំណាយពេលរៀបចំផ្ទះដោយខ្លួនឯង ទោះបីជាគាត់មានអ្នកបម្រើជួយសម្អាត និងរៀបចំក៏ដោយ ។ ការរៀបចំផ្ទះអោយត្រូវចិត្ត លុះត្រាតែយើងជាអ្នករៀបចំដោយខ្លួនឯងផ្ទាល់ ដូច្នេះហើយទើបមហាសេដ្ឋីភាគច្រើនចំណាយពេលចុងសប្តាហ៍ដើម្បីសម្អាត និងរៀបចំផ្ទះដោយខ្លួនឯងផ្ទាល់ ។ 

៤.ចំណាយពេលរៀនសូត្រអ្វីថ្មី

ពួកគាត់តែងតែចំណាយពេលរៀនសូត្រអ្វីៗថ្មី ដើម្បីអភិវឌ្ឍន៍សម្ថភាព និងពន្រីកចំណេះដឹងរបស់ពួកគាត់ អោយកាន់តែខ្លាំងពូកែរជាងមុន ។ ពូកគាត់អានសៀវភៅ មើលឯកសារផ្សេងៗដែលទាក់ទងនិងចំណេះដឹងប្លែកៗដែលជួយអោយពួកគាត់កាន់តែរីកចម្រើនផ្នែងប្រាជ្ញា និងស្មារតីផងដែរ ។ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

USNews Logo
Online

RELATED ARTICLES