មកដឹងប្រវត្តិក្រោយខ្នងរបស់នាវា Westerdam មុនពេលមកសុំចតនៅព្រះសីហនុ

ថ្មីៗនេះនាវាដែលអាចផ្ទុកមនុស្សជាង ២ ២៥៧ នាក់នោះបានមកដល់កម្ពុជាយើង ចតនៅកំពង់ផែព្រះសីហនុ ក្រោយពីទទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាលកម្ពុជាយើង ។

មិនត្រឹមតែប៉ុណ្ណោះក៏មានរឿងរ៉ាវច្រើនដែរ ទាក់ទងជាមួយនាវាមួយនេះ ដែលបច្ចុប្បន្នត្រូវបានគេសង្ស័យថា មនុស្សនៅលើនាវានោះអាចផ្ទុកជំងឺ កូរ៉ូណា ដែលពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនេះ ។

នាវាយក្ស Westerdam ត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០០៣ ជាក្រុមហ៊ុនទេសចរណ៍ ហូឡង់-អាមេរិក ដែលប្រតិបត្តិការដោយ Holland America Line ។

MS Westerdam ជានាវាកម្រិតធំមួយដែលអាចផ្ទុកមនុស្សបានច្រើន ហើយបើតាមការណ៍របស់ក្រុមហ៊ុនផ្ទាល់ ដែលបានមកសុំចតនៅកម្ពុជានេះ អាចផ្ទុកមនុស្សបានរហូតដល់ ២ ២៥៧ នាក់ដែល មានអ្នកដំណើរ ១ ៤៥៥ និង នាវិក ៨០២ នាក់ ។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរទាំងអស់ នៅក្នុងនាវាមួយនេះបានចុះចេញពីនាវា MS Westerdam  នៅកំពង់ផែក្រុងព្រះសីហនុ ហើយបន្ដដំណើរទៅកាន់ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តជាតិភ្នំពេញ ដើម្បីរៀបចំឯងសារហោះហើរទៅកានមាតុប្រទេសរបស់ខ្លួនវិញ៕

អត្ថបទដោយ ៖ ឆាំ មករា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES