កម្ពុជាត្រៀមយន្ដហោះ ៥ គ្រឿងសម្រាប់ដឹកអ្នកដំណើរលើនាវា WESTERDAM ទៅប្រទេសពួកគេវិញ

ភ្ញៀវទេសច​រ​នៅលើនាវាខ្នាតយក្សរបស់មេរិក WESTERDAM ត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ​ តាមជើងហោះនៅកម្ពុជា​ ក្រោយ​ពីពួកគាត់មិនមានផ្ទុកជំងឺមេរោគកូរ៉ូណា ឬ Covid-19 ។

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេចឱ្យភ្ញៀវទេសចរ២២០០នាក់​ ចុះលើនាវា ដើម្បីរៀបចំយកឡានក្រុងដឹកទៅប្រលានយន្ដកងកេងនៅខេត្ដព្រះសីហនុ​ ដើម្បីបញ្ជូនពួកគាត់ទៅប្រទេសរៀងៗវិញ​ តាមជើងហោះហើរនៅប្រលានអន្ដរភ្នំពេញ​ និងហោះឌឺរេចពីប្រលានយន្ដហោះកងកេងនៅខេត្ដព្រះសីហនុ​តែម្ដង។

តាមជើងហោះហើរនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ​ បានត្រៀមយន្ដហោះចំនួន៣គ្រឿង​និងហោះឌឺរេចពីព្រលានយន្ដហោះកងកេងខេត្ដព្រះសីហនុមានចំនួន២គ្រឿង​។

ឯកឧត្ដម​  ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បង្ហាញលទ្ធផលថា អ្នកទេសចរចំនួន២០នាក់ក្នុងចំណោមអ្នកធ្វើដំណើរជាមួយជាង២ពាន់នាក់នៅលើនាវា WESTERDAM មិនមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះទេ​ បន្ទាប់ពីក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ​ ដោយពួកគាត់ទាំង២០នាក់​នោះ មានបញ្ហាសុខភាពបន្ដិចបន្ទួច។

ក្នុងឱកាស​នោះ​ សម្ដេច​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ និងមន្រ្ដីជាន់ខ្ពស់កម្ពុជា​ មន្រ្ដីស្ថានទូតប្រចាំនៅកម្ពុជា​ ជាច្រើន​បានអញ្ជើញមកស្វាគមន៍​ និងជូនដំណើរភ្ញៀវទេសចរទាំងនោះនៅកំពង់ផែក្នុងក្រុងព្រះសីហនុផងដែរ។

សូមជម្រាបថា សូមជម្រាបថា នាវាទេសចរណ៍ Westerdam នេះមានផ្ទុកអ្នកដំណើរសរុបជាង ២,២០០នាក់ ក្នុងនោះភ្ញៀវទេសចរ ១,៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

ប្រភព៖ AKP

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES