ថ្ងៃនេះ គួរទិញមាស ក្នុងតម្លៃណាទើបល្អ ខណៈមេដឹកនាំយក្សសេដ្ឋកិច្ច នឹងជួបគ្នានៅសប្ដាហ៍ក្រោយ?

នៅសប្ដាហ៍ក្រោយនេះនឹងមានជំនួបពិភាក្សារវាងលោកដូណាល់​ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងលោក ស៊ី ជីងពីង ប្រធានាធិបតីនៃ​ប្រទេស​ចិន​​ ​ ជុំវិញ​បញ្ហា​វិវាទ​នៃសង្គ្រាម​ពាណិជ្ជកម្ម ដែល​តែង​តែ​មាន​ការ​សង​សឹក​ទៅវិញ​ទៅ​មក​ពី​សំណាក់​ភាគីទាំង​សង​ខាង។ ជំនួបនេះអាច​ជាសញ្ញាមួយ​បញ្ជាក់​ពី​ដំណោះស្រាយ​ដោយ​​សន្តិវិធីទៅលើ​ការ​ដំឡើង​ពន្ធអាករ ដែលវាជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​អូសបន្លាយអស់​ពេល​ជា​យូរ​រួច​មកហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សង្គ្រាម​ពាណិជ្ជកម្ម​មួយនេះនឹង​មិន​អាច​បញ្ចប់​ភ្លាម​ៗ​នោះ​ទេ ពីព្រោះ​ភាគី​ទាំង​សង​ខាង​នៅ​តែ​បន្តប្រកាន់យកនូវគោល​ជំហរ​រៀង​ៗខ្លួន​ ហើយ​វា​ក៏​បាន​ជះឥទ្ធិពល​ខ្លាំង​ទៅ​លើ​ស្ថាន​ភាពសេដ្ឋកិច្ច ​ជំនួប​ពិភាក្សា ព្រម​ទាំង​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោកទាំង​ពីរ​នេះ​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​លោកដូណាល់​ ត្រាំបាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក​ថា នឹង​មិន​អាច​បក​ក្រោយ​មក​បន្ធូរ​បន្ថយ​ពន្ធ​អាករសម្រាប់​ប្រទេស​ចិន​នោះ​ទេ។ ជា​កិច្ចឆ្លើយតប លោកស៊ី​ ជីងពីង​ក៏​មិនព្រម​ឱន​លំទោន​ចំពោះ​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​​ដែរ។ ហើយ​អ្នក​វិភាគ​សេដ្ឋកិច្ច​ក៏​បាន​ព្យាករណ៍​ទុក​ថា សង្គ្រាម​ពាណិជ្ជកម្ម​មួយនេះនឹងនៅតែ​អូស​បន្លាយ​រហូត​ដល់​ការ​បោះ​ឆ្នោត​អាណត្តិក្រោយ​របស់​សហរដ្ឋ​អាមេរិក។

ដោយឡែក ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក នឹង​ប្រកាស​សេចក្ដី​សម្រេច​ជុំវិញ​ការរក្សាទុកឬកាត់បន្ថយអត្រាការប្រាក់ម្តងទៀត នៅថ្ងៃទី១៨ ខែកញ្ញានេះ។ ទាក់​ទិននឹង​​បញ្ហាមួយ​​នេះ ធនាគារកណ្ដាល​នៃ​សហរដ្ឋ​អាមេរិក គ្រោង​នឹង​កាត់​បន្ថយ​អត្រា​ការប្រាក់​ប្រមាណជា ០.២៥% ទៅ​ ០.៥០% ​បន្ថែមទៀតក្នុង​គោល​បំណង​បង្កើន​​ការ​វិនិយោគ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។ ម៉្យាង​វិញទៀត ថ្មី​ៗ​នេះទិន្នន័យ​នៃ​ចំនួន​​ការងារ​ថ្មីរបស់​សហរដ្ឋអាមេរិក​មាន​ការធ្លាក់​ចុះដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​។ កត្តា​ទាំង​អស់​នេះបាន​ជះ​ឥទ្ធិពលយ៉ាង​ខ្លាំង ព្រមទាំង​​ជំរុញឲ្យ​តម្លៃ​មាស​នឹងមានការ​កើន​ឡើង​បន្ថែម​​ទៀត​នា​ពេលអនាគត​ដ៏​ខ្លី​ខាង​មុខ។

សម្រាប់ការ​ជួញដូរ​ក្នុង​ថ្ងៃនេះ តម្លៃមាសអាច​នឹងមានការ​​ធ្លាក់ចុះបន្តិចទៀត​ប៉ុន្ដែ​​វា​អាច​​នឹង​មាន​ការ​កើន​ឡើងខ្លាំងវិញដូច្នេះវិនិយោគិន​គួរ​ទិញមាសនៅតម្លៃ ១,៤៨២.០០ដោយ​កំណត់ប្រាក់ចំណេញនៅ​តម្លៃ ១,៤៩០.០០ព្រម​ទាំង​កំណត់ការ​ខាតបង់​នៅតម្លៃ ១,៤៧៤.០០។

ចំណុច​កណ្ដាល (Pivot Point)៖ ១,៤៨៧.០០

ខ្សែរបាំងទី១៖ ១,៤៩២.០០                      ខ្សែទម្រទី១៖ ១,៤៨២.០០

ខ្សែរបាំងទី២៖ ១,៤៩៩.០០                      ខ្សែទម្រទី២៖ ១,៤៧៤.០០

ខ្សែរបាំងទី៣៖ ១,៥០៨.០០                     ខ្សែទម្រទី៣៖ ១,៤៦២.០០

វិភាគដោយ៖ លោក ឡុង សំណាង

ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd. 

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ៖

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។

 

 

Adtag for Mobile Grow:-
Online

RELATED ARTICLES