អ្នកចូលចិត្តអានសៀវភៅនៅខ្មែរតាម e-Reader មកស្គាល់វេបសាយ ៣ ទាញយកសៀវភៅរាប់រយក្បាលឥតគិតថ្លៃ

បច្ចេកវិទ្យាជ្រៀតចូលការរស់នៅរបស់មនុស្សទូទាំងពិភពលោក ជាពិសេសក៏បានជួយសម្រួលដល់ការរស់នៅរបស់មនុស្សច្រើនផងដែរ ។

ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏បានជួយដល់ការរៀនសូត្រថែមទៀតផង ដូចជាការស្រាវជ្រាវ ដោនឡូត ស្វែងរក និង ការអានជាដើម ។

ព្រោះថាសម័យនេះ មានមនុស្សច្រើនណាស់ដែលចូលចិត្តអានបែប e-Reader ឬ ហៅថា e-Book អានសៀវភៅបែបឌីជីថល ដោយសារងាយយកតាមខ្លួន និង អាចចុចអានសៀវភៅបានគ្រប់កន្លែង មិនចាំបាច់ដាក់សៀវភៅទៅតាមខ្លួនក៏បាន ។ 

តែបើទោះបីមានឧបករណ៍អានល្អហើយ តែបើគ្មានសៀវភៅអានល្អៗទៀតនោះ គឺជារឿងពិបាកមួយ ព្រោះថាសម័យនេះមានសៀវភៅល្អៗណាស់ដែលដាក់ឲ្យដោនឡូតហ្វ្រីៗ ហើយពេលនេះដែរយើងនឹងនាំអ្នកទៅស្គាល់វេបសាយបរទេស ៣ ដោនឡូតសៀវភៅបានរាប់រយក្បាល ឥតគិតលុយមួយសេន ។

  1. PDF Drive

នេះគឺវេបសាយដែលមានសៀវភៅល្អៗច្រើនដែលអ្នកអាចដោនឡូតចូលកុំព្យូទ័រ ថេប្លេត ទូរស័ព្ទ ឬ ផ្ទុកក្នុង Kindle របស់អ្នកបានដូចគ្នា ។

  1. Library Genesis

វេបសាយនេះគឺមានសៀវភៅរាប់ពាន់ក្បាលជា File PDF ដែលមាន ២ ភាសា គឺ អង់គ្លេស និង រុស្សី ដែលដាក់ឲ្យដោនឡូតឥតគិតថ្លៃទៀតផង ។

  1. .tckpublishing

នេះគឺជាបណ្ដុំវេបសាយ ដែលមាន ២៩ វេបសាយផ្សេងទៀតសម្រាប់ដោនឡូតសៀវភៅដោយឥតគិតថ្លៃ ជាពិសេសក៏មានវេបសាយល្អៗថែមដែរ ។

បញ្ជាក់ដែរថា មិនមែនមានតែវេបសាយប៉ុន្មានខាងលើនេះទេ នៅមានវេបសាយច្រើនទៀត តែវេបសាយទាំង ៣ នេះក៏មានសៀវភៅឲ្យអ្នកដោនឡូតបានហ្វ្រីៗរាប់ពាន់ក្បាលបានដូចគ្នា ដែលធ្វើឲ្យអ្នកអាចបំភ្លេច Amazon ក៏ថាបានដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

USNews Logo
Online

RELATED ARTICLES