ស្ថាបនិកក្រុមហ៊ុនទេសចរណ៍ WE GO ចេញរកស៊ីមានលុយ ១៥០០$ ដោយប្រើក្បួននេះទើបក្រុមហ៊ុនអាចឈរជើងបាន ១៥ ឆ្នាំ!

 

អ្នកស្រី ហេង ហ៊ុយ ​ជាស្ថានិកនិងជាអគ្គនាយិការក្រុមហ៊ុនទេសចរណ៍ WE GO Travel & Tour។ តាមរយៈការផ្ដល់បទសម្ភាសន៌ជាមួយក្រុមការងារ Business Cambodia សហគ្រិនវ័យ ៣៩ ឆ្នាំរូបនេះបានមានប្រសាសន៍ថា “ខ្ញុំមិនបានរៀនអ្វីឲ្យបានខ្ពង់ខ្ពស់នោះទេ គឺរៀនថ្នាក់ចំណេះដឹងទូទៅខ្មែរបានត្រឹមថ្នាក់ទី ៨ ហើយភាសាចិនក៏ត្រឹមថា្នក់ទី ៨ ដូចគ្នា។ បើនិយាយពីឱកាសការងារក្នុងក្រុមទេសចរណ៍ដែលខ្ញុំបានធ្វើកន្លងមក គឺដោយសារតែខ្ញុំអាចនិយាយចិនបានល្អ ពេលដែលពេលនោះទីផ្សារភ្ញៀវទេចរណ៍តៃវ៉ាន់មានកំណើនមកកាន់កម្ពុជាកាន់តែច្រើនឡើង ដូច្នេះទើបអ្នកស្រីប្រឡូកក្រុមហ៊ុនទេសចរណ៍ចាប់ពីពេលនោះមក។

 

 

ចំណាយពេលធ្វើការឲ្យប្រមាណជា ៥ ឆ្នាំ អ្នកស្រីទទួលបានចំណេះដឹងយ៉ាងច្រើនពីវិស័យមួយនេះ ត្បិតមិនបានររៀនឬធា្លប់មានជំនាញទាក់ទងនឹងការងារនេះក៏ដោយ ក៏អ្នកស្រីនៅតែអាចធ្វើបាននិងព្យាយាមរៀនសូត្រពីការងារទាំងនោះ។

ក្នុងអំឡុងឆ្នាំ ២០០៥ ដោយមើលឃើញថាសក្ដានុពលភ្ញៀវទេសចរណ៍ចិនមកកាន់កម្ពុជាមានការកើនឡើង អ្នកស្រីក៏សម្រេចចិត្ដចេញរកស៊ីដោយខ្លួនឯង ដោយប្រើដើមទុនប្រមាណ ១៥០០ ដុល្លារប៉ុណ្ណោះ។ អ្នកស្រី ហេង ហ៊ុយបានលើកឡើងទៀតថា “បើស្រម៉ៃទៅមើលកាលពី ១៥ ឆ្នាំ នៅពេលចាប់ផ្ដើមដំបូង ខ្ញុំមិនដែលគិតថាក្រុមហ៊ុនរបស់ខ្ញុំអាចរីកចម្រើន​ ហើយឈរជើងក្នុងទីផ្សារបានយូររហូតដល់សព្វថ្ងៃនេះទេ។ ប៉ុន្ដែជាការពិតខ្ញុំពិតជាអាចធ្វើវាបានមែន”។

 

 

សហគ្រិនចិត្ដស៊ូរូបនេះ បានបង្ហើបឲ្យដឹងថា បើតាមបទពិសោធន៍របស់អ្នកស្រី ការរកស៊ីក្នុងវិស័យទេសចរណ៍គឺជាការរកស៊ីដែលពឹងផ្អែកទៅលើសេវាកម្មជាសំខាន់។ ទន្ទឹងនឹងនោះទំនាក់ទំនងទៅកាន់ដៃគូរនិងភ្ញៀវក៏រឹតតែជាផ្នែកសំខាន់។ ជោគជ័យរបស់ក្រុមហ៊ុនទេសចរណ៍ WE GO Travel & Tour រយៈពេល ១៥ ឆ្នាំមកនេះ គឺអ្នកស្រីផ្ដោតសំខាន់ទៅលើទំនាក់ទំនងយ៉ាងជិតស្និទជាមួយដៃគូផ្គត់ផ្គង់ ក៏ដូចជាដៃគូសហការមិនថាក្នុងប្រទេសឬក្រៅប្រទេសធ្វើឲ្យពេលបំពេញការងារក្រុមហ៊ុនទទួលបានសេវាកម្មនិងការយកចិត្តទុកដាក់ជាពិសេសពីគ្រប់ដៃគូរ។ ជាងនេះអ្វីដែលជាសមត្ថភាពដ៏ល្អមួយទៀតរបស់អ្នកស្រីគឺ ស្វែងយល់ពីតម្រូវការ និងទំនៀមទំលាប់របស់អតិថិជនបានយ៉ាងស៊ីជម្រៅថែមទៀតផង។ក្រុមហ៊ុនមានអតិថិជនជាជនជាតិចិនទិញកញ្ចប់ដំណើរកំសាន្ត មកលេងកម្ពុជាយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

 

 

ជាមួយគ្នានេះដែរ ក្រុមហ៊ុនទេសចរណ៍ WE GO Travel & Tour មិនត្រឹមតែមានគំាទ្រខ្លាំងតែពីសំណាក់ភ្ញៀវបរទេសប៉ុណ្ណោះទេ ភ្ញៀវក្នុងស្រុកក៏មានការគាំទ្រខ្លាំងមិនចាញ់គ្នាដែរ។ ជាក់ស្ដែងសេវាកម្មកញ្ចប់ទេសចរណ៍ដែលក្រុមហ៊ុនបានផ្ដល់ជូនភ្ញៀវក្នុងស្រុក សម្រាប់ដំណើរកំសាន្ដក្រៅប្រទេសគឺក្រុមហ៊ុនទេសចរណ៍ WE GO Travel & Tour ដំណើរការតាំងពីឆ្នាំ២០០៧។ ហើយសន្ទុះនៃការគាំទ្រគឺច្រើនខ្លាំងមែនទែន ព្រោះដោយសារក្រុមហ៊ុនបានផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ជោះទៅកាន់ភ្ញៀវ។

 

 

ក្រុមហ៊ុនទេសចរណ៍ WE GO Travel & Tourប្រកាន់ភ្ជាប់នូវគោលការណ៍ “និយាយបានធ្វើបាន” កាលណាក្រុមហ៊ុនហ៊ាននិយាយថាផ្ដល់ជូនអ្វីជាពិសេសដល់ភ្ញៀវ នោះមិនមែនគ្រាប់តែនិយាយនោះទេ គឺក្រុមហ៊ុននឹងធានាផ្ដល់ជូនឲ្យភ្ញៀវឲ្យខានតែបាន។ ក្នុងនោះដែរចំពោះបញ្ហាដែលក្រុមហ៊ុនជួបញឹកញាប់បំផុតគឺកង្វះធនធានមនុស្សជំនាញ។ ទាក់ទិននឹងបញ្ហានេះអ្នកស្រីបានព្យាយាមបណ្តុះបណ្តាលធនធានមនុស្សថ្មីៗ ហើយក៏បានធ្វើការលើកទឹកចិត្តផ្សេងៗសម្រាប់អ្នកជំនាញដែលចង់ចូលរួមជាមួយអ្នកស្រី។ ដូចច្នេះអ្នកស្រីស្វាគមន៍រាល់និស្សិតមិនថា បញ្ចប់ ឬកំពុងបន្តការសិក្សា ដែលមានបំណងចង់ក្លាយជាជ្រុងមួយនៃគ្រួសារ WE GO Travel & Tour នឹងជាអ្នកអាជីពក្នុងវិស័យទេសចរណ៍ ។

 

 

គួរបញ្ជាក់ បច្ចុប្បន្នក្រុមហ៊ុនទេសចរណ៍WE GO Travel & Tour មានបន្ថែមនូវសេវាកម្មជាច្រើនទៀតសម្រាប់បំពេញតម្រូវការរបស់អតិថិជនទាំងក្នុងនឹងក្រៅស្រុក។ សេវាកម្មទាំងនោះរួមមាន៖ ១.កញ្ចប់ដំណើរកំសាន្តទាំងក្នុង និងក្រៅប្រទេស ២.សំបុត្រយន្តហោះ

៣.សេវាស្នើរសុំទិដ្ឋការ ៤.សេវាកក់សណ្ឋគារ ឡាន. ៥.សេវាធ្វើលិខិតឆ្លងដែន ៦.ស្នើរសុំសៀវភៅកាងារសម្រាប់ជនបរទេស ៧.ផ្លាស់ ប្ដូរ ប័ណ្ណ បើកបរ សម្រាប់ ជន បទេស។

 

 

សម្រាប់ពត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនទេសចរណ៍ WE GO TRAVEL តាមរយៈលេខទូរសព្ទៈ 069296688/092296688/012339332។ និងតាមរយៈគេហទំព័រ 

ទីតាំងថ្មីនៅក្នុងអគារ Golden Tower ជាន់ផ្ទាល់ដី មហាវិថី ហ្សាវ៉ាហារឡាល នេហ៍រុ ផ្លូវ ២១៥ សង្កាត់វាលវង់ ខណ្ទ៧មករា រាជធានីភ្នំពេញ។ (JAWAHARLAL NEHRU Blvd. STREET 215, SANGKAT VEALVONG KHAN 7 MAKARA៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES