លោក ឌី រិទ្ធី MK Watch លក់ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អ មិនមែនលក់ចង់បានតែលុយអតិថិជនឡើយ

នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះវិស័យអាជីកម្ម និងមុខរបររកស៊ី កំពុងរីកចំរើននិងមានចំនួនកើនឡើងយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាការពិតណាស់គ្រប់អាជីវកម្មទាំងអស់តែងតែចង់កសាងកេរ្តិ៍ឈ្មោះល្បីល្បាញនិងស្ថិតស្ថេយូរអង្វែងជារៀងរហូតហើយអ្វីដែលគ្រប់អាជីវករដែលជាអ្នកលក់ទាំងអស់ចង់បានគឺ  ភាពជឿជាក់ការពេញចិត្ត ទំនុកចិត្ត និងភាពកក់ក្តៅ ពីអតិថិជនរបស់ខ្លូនដែលបានចូលមកទិញ ។ហើយអ្វីដែលអ្នកលក់ទាំងអស់ចង់បានគឺ ពេលអតិថិជនមកទិញម្តងហើយ គេចង់មកទិញម្តងទៀត​ហើយប្រើប្រាស់របស់ររបរ ឬអាជីវកម្មនោះពោពេញដោយស្នាមញញឹម។

ទាក់ទងទៅនិងបញ្ហានេះលោក ឌី រិទ្ធី ជាម្ចាស់ហាង នាឡិការដៃ MK Watch និង ហាង 310 Sticker បានមានប្រសាសន៍ថា អាជីវកម្មលោកទាំងពីគឺ “លក់ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អ មិនមែនលក់ចង់បានតែលុយអតិថិជនឡើយ” ។

លោក ឌី រិទ្ធី ក៏បានរៀបរាប់បន្តរទៀតថាពេលដែលលោកចេញរកស៊ីដំបូងគឺលោកបានចាប់ផ្តើមបើកហាង 310 Stickerដែលមានទទួលមានទទួលបិត ម៉ូតូ ឡាន កាត់អក្សរ បិតកញ្ចក់ កាត់ Sticker គ្រប់ប្រភេទ និងមានបំរើសេវាកម្មទៅដល់គេហដ្ឋានផងដែរ ។ ប៉ុន្តែមុខរបរនេះអាចរកចំណូលអោយគាត់បានច្រើនតែមួយរយះពេលខ្លីក៏មានការធ្លាក់ចុះ ហើយពេលនោះលោកក៏មានគំនិតមួយថាបើលោកនៅតែបណ្តោយអោយមុខរបររកស៊ីរបស់លោកស្ថិតនៅក្នុងស្ថានភាពដុនដាបបែបនេះគឺមិនល្អឡើយ ។ 

ដោយសារតែបញ្ហានេះ លោក ឌី រិទ្ធី ក៏បានទៅចូលរួមក្នុងសិក្ខាសិលាវគ្គខ្លីស្តីពីការលក់របស់ Business Cambodia ហើយលោកក៏ទទួលបានចំនេះដឹងមួយចំនួនទាក់ទងទៅនិងរបៀបនៃការលក់ ។ធ្វើដំណើរទៅប្រទេសចិនដើម្បីទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុនផលិតនាឡិការដៃដ៏ល្បីម៉ាក MK Mike ហើយលោកក៏បានទិញនាឡិការមួយចំនួនពីទីក្រុងហុងកុង ក្នុងប្រទេសចិនផ្ទាល់មកដើម្បីលក់សាកល្បង។ 

ដោយសារតែម៉ាកនាឡិការដៃ MK Mike នេះជាម៉ាកនាឡិការដៃមួយដែលថ្មី មានរាងស្រស់ស្អាត ពាក់ធន់ជាប់បានយូរ មិនជ្រាបទឹក និងមានតម្លៃសមរម្យ ថែមទៀតផងនោះទើបធ្វើអោយលោកលក់ដាច់យ៉ាងច្រើន និងមានអតិថិជនគាំទ្ររយ៉ាងខ្លាំងមកទល់សព្វថ្ងៃនេះ ។ ដោយសារតែមូលហេតុនេះហើយទើបលោកសម្រេចចិត្តបើកហាងនាឡិការនេះដោយដាក់ឈ្មោះថាហាង MK Watch

លោកក៏បានបន្ថែមថា លោកតែងតែទៅទិញនាឡិការដោយផ្ទាល់ពីប្រទេសចិនដោយមិនកំណត់រយះពេលឡើយ គឺពេលណាជិតអស់ទំនិញពីស្តុក ឬក៏មានអតិថិជនកុម្ម៉ង់ គឺលោកត្រូវទៅទិញដោយខ្លួនលោកផ្ទាល់តែម្តង។

លោក ឌី រិទ្ធី បានបន្តរទៀតថាបច្ចុប្បន្ននេះលោកអាចរកចំណូលបានច្រើនគួរសមពីហាងនាឡិការ MK Watch និង ពីហាង 310 Sticker ដែលធ្វើអោយជីវភាពរបស់លោកបានរីកចំរើនមួយកំរិត ។ លោកក៏បានផ្តាំផ្ញើទៅម្ចាស់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជាថា ក្នុងនាមយើងជាអ្នករកស៊ីត្រូវតែចេះលក់ បើមិនចេះលក់ត្រូវរៀនលក់ ហើយម្យ៉ាងទៀតបើដាក់ចិត្តថារកស៊ីកំគិតតែចង់បានប្រាក់ចំនេញពីអតិថិជនពេក ។ 

លោកក៏បានបន្ថែមថា គុណភាព ទំនុកចិត្ត ភាពស្មោះត្រង់ និងតម្លៃសមរម្យ មិនមែនគ្រាន់តែនិយាយតែមាត់នោះទេ បើនិយាយហើយត្រូវធ្វើផងនោះទើបអាជីវកម្មរបស់អ្នកអាចទទួលបានជោគជ័យ និងទទួលបានទាំងការស្រលាញ់គាំទ្ររពីអតិថិជន។ ហើយអតិថិជនទាំងអស់នៅទូទាំងប្រទេស បើចង់បាននាឡិការដៃដែល មានរាងស្រស់ស្អាត ពាក់ជាប់ធុនបានយូ មិនឆ្កូត មិនជ្រាបទឹក និងមានតម្លៃថោកសមរម្យសូមជឿជាក់លើម៉ាក MK Mike ពិតជាមិនខកបំណងឡើយ។

សូមទាក់ទងមកតាម Facebook Page: MK Watch ឬទំនាក់ទំនងតាមរយះទូរស័ព្ទលេខ 

Tel: 010 51 01 68 / 012 510168/070888789/ 0977510168

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES