





ប្រធានបទពាក់ព័ន្ធនឹងភាពវាងវៃខាងផ្លូវចិត្តនៅតែបន្តមានភាពក្តៅគគុក និងពេញនិយមសម្រាប់មនុស្សទូទៅ។ ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) គឺជារឿងសំខាន់ព្រោះវាជាផ្នែកធំមួយដែលធ្វើឱ្យកន្លែងធ្វើការកាន់តែប្រសើរ។ ហើយវាក៏ជារឿងចាំបាច់បំផុតម្រាប់អ្នកដឹកនាំត្រូវមានភាពវ័យឆ្លាតផ្លូវអារម្មណ៍ និងផ្លូវចិត្តរឹងមាំ បើមិនដូច្នេះទេអ្នកមិនអាចគ្រប់គ្រងមនុស្សក្រោមបង្គាប់ឆ្ពោះទៅរកភាពជោគជ័យលើគោលដៅរួមបានឡើយ។
ជាមួយគ្នានេះដែរ ភាពឆ្លាតវៃខាងអារម្មណ៍ (EQ) ក៏ជាកត្តាជំរុញមួយដែលធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ និងយល់ដឹងពីសក្តានុពលក្នុងខ្លួនកាន់តែច្បាស់ផងដែរ។ មិនតែប៉ុណ្ណោះការស្គាល់ខ្លួនឯងនឹងជួយអ្នកទៅភាពជោគជ័យពិតប្រាកដ ហើយបញ្ហាផ្សេងៗក៏មិនសូវកើតមានលើជីវិតអ្នកដូចគ្នា។
បើអ្នកចង់ឆ្លុះបញ្ចាំងពីខ្លួនឯងកាន់តែច្បាស់ ជាពិសេសស្គាល់ចំណុចខ្លាំង ចំណុចខ្សោយដែលអ្នកមាន រួមទាំងភាពវៃឆ្លាតខាងអារម្មណ៍ (EQ) អ្នកគួរសួរសំណួរទាំង៨ ខាងក្រោមនេះមកកាន់ខ្លួនឯងហើយឆ្លើយវាដោយភាពស្មោះត្រង់បំផុត៖
១. តើអ្នកជាធម្មតាដឹងពីអារម្មណ៍របស់អ្នកទេ? ហើយហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះ?
២. តើអ្នកដឹងអំពីដែនកំណត់របស់អ្នកក៏ដូចជាកម្លាំងផ្ទាល់ខ្លួនរបស់អ្នកជាអ្នកដឹកនាំដែរឬទេ?
៣. តើអ្នកអាចគ្រប់គ្រងអារម្មណ៍ធុញថប់របស់អ្នកបានល្អទេ (ឧទាហរណ៍៖ អារម្មណ៍របស់អ្នកឆាប់ល្អប្រសើរឡើងវិញនៅពេលអ្នកតូចចិត្តឬតានតឹង។)
៤. តើអ្នកអាចសម្របខ្លួនដោយរលូនទៅនឹងការផ្លាស់ប្តូរនឹងការពិតបានទេ?
៥. តើអ្នករក្សាការផ្តោតអារម្មណ៍លើគោលដៅសំខាន់របស់អ្នកហើយដឹងជំហានដែលត្រូវទៅទីនោះទេ?
៦. តើអ្នកជាធម្មតាអាចដឹងពីអារម្មណ៍របស់មនុស្សដែលអ្នកមានទំនាក់ទំនងជាមួយនិងយល់ពីវិធីដែលក្នុងការមើលឃើញរបស់ពួកគេទេ?
៧. តើអ្នកមានការចាប់អារម្មណ៍សម្រាប់ការបញ្ចុះបញ្ចូលនិងប្រើឥទ្ធិពលរបស់អ្នកប្រកបដោយប្រសិទ្ធភាពទេ?
៨. តើអ្នកអាចដឹកនាំការចរចារទៅនឹងកិច្ចព្រមព្រៀងដែលពេញចិត្តនិងជួយដោះស្រាយជម្លោះដែរឬទេ?
នៅពេលអ្នកគិតអំពីការធ្វើឱ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំរបស់អ្នក ជាពិសេសចំណុចខ្លាំង និងចំណុចខ្សោយខាងផ្លូវអារម្មណ៍ តើសំណួរមួយណាដែលអ្នកអាចឆ្លើយបានដោយមានទំនុកចិត្តថា “បាទ/ចា”។ បើចម្លើយរបស់អ្នក “បាទ/ចា” ច្រើននោះការគ្រប់គ្រង និងភាពឆ្លាតវៃផ្នែកអារម្មណ៍របស់អ្នកនឹងកាន់តែប្រសើរតាមនោះដែរ។
អត្ថបទដោយ៖ កាន់ ដារ៉ា (Leadership Writer)