ចង់ទិញខុនដូលក់បន្តឬរស់នៅ កុំរំលងខុនដូទាន់សម័យទាំង៥នេះ

ទំនោរនៃការវិនិយោគខុនដូ នៅប្រទេសកម្ពុជា កាន់តែមានសន្ទុះ កាន់តែខ្លាំង ហើយការយល់ដឹងនៃការវិនិយោគខុនដូ របស់ប្រជាជនកម្ពុជា​ក៏កាន់តែស៊ីជម្រៅជាងមុនដែរ។

ថ្ងៃនេះ Business Cambodia សូមលើកឡើងនៅគម្រោងធំៗទាំង៥ ដែលអ្នកចង់វិនិយោគ ទុកលក់ចំណេញ ឬទុក រស់នៅ មិនគួររំលង៖

១. គម្រោង អ & អេហ្វ ហ័រហ៊្វូ

គម្រោង អ & អេហ្វ ហ័រហ៊្វូ ជាគម្រោងដ៏ធំមួយនៅភ្នំពេញ និងជាការអភិវឌ្ឍរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅឆ្នាំ ២០១៨ មានកម្ពស់ ៥៨ សាងសង់លើផ្ទៃដីប្រហែល ១៥,០០០ ម៉ែត្រការ៉េ និងមានទំហំអភិវឌ្ឍន៍សរុប ២១២,៩៨៧.១៥ ម៉ែត្រការ៉េ។ 

គម្រោងមានមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃមហាវិថីព្រះមុន្នីវង្ស ជិតផ្លូវសម្តេច ហ៊ុន សែន និងផ្លូវ ២១៧។ នៅភាគខាងកើតគម្រោងនេះ គឺមានព័ទ្ធជុំវិញដោយទន្លេមេគង្គដ៏ ស្រស់ស្អាត ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន អ&អេហ្វ រៀល​ អ៊ីស្ទេត បានអភិវឌ្ឍលំនៅដ្ឋានដែលមានគុណភាពអស់រយៈពេល ២៤ ឆ្នាំមកហើយ។ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធអាជីវកម្មច្រើនផ្នែករាប់ចាប់ពីការឌីហ្សាញគម្រោង ការអភិវឌ្ឍ ការគ្រប់គ្រងវិស្វកម្ម ការលក់ ការគ្រប់គ្រងអចលនទ្រព្យ និងទីភ្នាក់ងារអចលនទ្រព្យ។ ចេញពីខេត្តក្វាងចូវទៅប្រទេស និងឆ្ពោះទៅកាន់ពិភពលោកទាំងមូល។ 

២. គម្រោង The Peak Residences

បន្ទាប់ពីមានភាពជោគជ័យនៃគម្រោង The Bridge ហើយបានក្លាយជាអគារតំណាងឲ្យនិមិត្តសញ្ញានៃ ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះផងដែរគម្រោង The Peak ដែលជាគម្រោងថ្មីមួយទៀតក៏បាន បង្ហាញវត្តមានរបស់ខ្លួននៅក្នុងទីក្រុងផងដែរ។

គម្រោងដ៏ធំមួយនេះត្រូវបានចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍន៍ Oxley International ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Worldbridge Land ប្រទេសកម្ពុជា ដែលអភិវឌ្ឍន៍ចម្រុះអគារភ្លោះកំពស់៥៥ជាន់ ដែលរួមមានគម្រោងសម្រាប់លំនៅដ្ឋាន និងគម្រោងអគារ ពាណិជ្ជកម្ម ហើយគម្រោងនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងក្រុងភ្នំពេញ អាចមើលទេសភាព ទីក្រុងទាំងមូល និងទេសភាពតាមដងទន្លេ ក៏ដូចជាការលេងទឹកកំសាន្តនៅក្នុងអាងហែលទឹក (sky-infinity pool)​ នៅលើកំពូលអគារជាន់ទី៥៥។ គម្រោងនេះ ឆ្នាំគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១។ 

គួរឲ្យស្គាល់ផងដែរថា ក្រុមហ៊ុន Oxley Worldbridge (Cambodia) Co., Ltd គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Oxley International Holdings និងក្រុមហ៊ុន Worldbridge Land (Cambodia) Co. , Ltd. ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះមានក្រុមការងារ ដែលមានជំនាញធ្វើការនៅកម្ពុជា ក្នុងការត្រួតពិនិត្យ លើដំណើរការសាងសង់គម្រោង។ 

៣. គម្រោង BLUE BAY

គម្រោង Blue Bay មានទីតាំងស្ថិតនៅលើឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ ក្នុងដំណាក់កាលដំបូង គម្រោងនេះត្រូវបានសាងសង់ជាខុនដូអគារ C លើផ្ទៃដីប្រហែល ១១០,០០០ ម៉ែត្រការ៉េ កម្ពស់ ៣៧ ជាន់ បែងចែកជាអាផាមេនចំនួន ១,៤៤៨ យូនីត។ ហើយអគារខ្ពស់នេះនឹងក្លាយជាលំនៅដ្ឋានបែបចម្រុះយ៉ាងប្រណិតជាប់មាត់សមុទ្រដំបូងគេ បន្ទាប់ពីការប្រគល់ផ្ទះនៅចុងឆ្នាំ ២០១៩នេះ ។ 

គម្រោងអគារទាំងមូលត្រូវបានបញ្ចប់រួចរាល់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ។ ចំណែកការតុបតែង ផ្នែកខាងក្រៅ ការតំឡើងកញ្ចក់ និងការតុបតែងផ្ទៃខាងក្នុងក៏បាន បញ្ចប់រួចរាល់ហើយដែរ។ ដូច្នេះឥឡូវនេះ​ វានៅតែរង់ចាំថ្ងៃប្រគល់ផ្ទះជាផ្លូវការជូនអតិថិជននៅក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខប៉ុណ្ណោះ។​ 

គម្រោង Blue Bay ត្រូវបានអភិវឌ្ឍន៍ និងរចនាឡើងតាមរចនាបទល្អប្រណិតរួមជាមួយការរួមបញ្ចូលគ្នា នៃការតុបតែងដ៏ស្រស់ស្អាត ជាមួយលក្ខណៈពិសេសរបសគម្រោង ដែលបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសន្សំសំចៃពេលវេលា ថាមពល និងមិនធ្វើឲ្យអ្នកមានការព្រួយបារម្ភអ្វីទាំងអស់។ អ្នកអាចចាប់ផ្តើមជីវិត រស់នៅដ៏រីករាយរបស់អ្នកបានយ៉ាងងាយស្រួល។

៤. គម្រោង Cheerful Bay

គម្រោង Cheerful Bay មានទីតាំងស្ថិត​នៅទីក្រុងកំពង់ផែនៃខេត្តព្រះសីហនុដែល​នឹងក្លាយទៅជាតំបន់ អភិវឌ្ឃន៍សណ្ឋាគារចម្រុះ​លំដាប់ឈានមុខគេ​។ គម្រោងនេះត្រូវបានទទួលស្គាល់ដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលខេត្តព្រះសីហនុ និងសម្តេចហ៊ុនសែន ​នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា ។ មានអាជ្ញាប័ណ្ណកាស៊ីណូពីអាជ្ញាធរកម្ពុជា អ្នកអភិវឌ្ឍន៍របស់គម្រោង Cheerful Bay ត្រូវបានរៀបចំឡើងដើម្បីដំណើរការមជ្ឈមណ្ឌលកម្សាន្ត Haoli Entertainment Grand ជាបរិវេណមួយនឹងក្លាយជាអគារទំនើបធំជាងគេបំផុតនៅក្នុងតំបន់។ មានទំហំ ៤៧០,០០០ ម៉ែត្រការ៉េ និងផ្តល់ជូននូវល្បែងកម្សាន្ត សេវាកម្មសណ្ឋាគារ កន្លែងលម្លែកាយ កន្លែងបម្រើសេវាម្ហូបអាហារ និងអាជីវកម្មផ្សេងៗទៀត។ រចនាសម្ពន្ធ័នេះក៏មានផ្តល់ជូនចំណតឧទ្ធម្កាគចក្រមាត់សមុទ្រផ្តាច់មុខ ដែលមានតែមួយគត់នៅខេត្តព្រះសីហនុ គម្រោងនេះ គ្រោងបញ្ចប់នៅឆ្នាំ២០២១ 

៥. គម្រោង Victory Bay

មួយ គម្រោង Victory Bay របស់ក្រុមហ៊ុន Chun Hui Investment គ្រោង​នឹងក្លាយជាអគារ​លំនៅដ្ឋានតំបន់សមុទ្រដ៏ប្រណិតមួយនៅក្នុងក្រុងព្រះសីហនុ។ Victory Bay ស្ថិតនៅចំណុចប្រសព្វនៃឆ្នេរសមុទ្រ និងសណ្ឋាគារដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេស គឺសណ្ឋាគារសុខា។ Victory Bay មានអគារលំនៅដ្ឋានលំដាប់ទំនើប​ចំនួន ៣៩ ជាន់ចំនួនពីរអគារ ដែលត្រូវបានរំលេច ដោយការរចនាយ៉ាងល្អ​ និងមានទេសភាព​សមុទ្រដ៏ស្រស់ស្អាតដែល​ទាក់​ចិត្ត​របស់​លោក​អ្នក។

គម្រោងនេះមានផ្ទៃក្រឡាអគារ​សរុបចំនួន ២០០,០០០ ម៉ែត្រការ៉េ នៅជាប់ឆ្នេរសុខា។ ផ្នែកលំនៅដ្ឋាន មានទំហំប្រហែល ១៣០,០០០ ម៉ែត្រការ៉េ ជាមួយនឹងកម្ពស់ ១២៩ ម៉ែត្រ។ អគារអាផាតមេន​ គឺជាចំណុចល្អសម្រាប់មើលទេសភាពសមុទ្រ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES