ចង់ទិញផ្ទះ! ដឹងទេថាខណ្ឌណាខ្លះដែលពេញនិយមសាងសង់ ផ្ទះច្រើនជាងគេ?

យោង​តាម​របាយការណ៍​ ដែល​សិក្សា​ដោយក្រុម​ហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ V-Trust​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ ក្នុងចំណោមខណ្ឌទាំង១៤នៅភ្នំពេញ មានខណ្ឌចំនួន៧ ដែលមានសកម្មភាព និងពេញនិយម បំផុត ក្នុងការសាងសង់លំនៅឋាន។

​ខណ្ឌ​ ដែល​មាន​សកម្មភាព​យ៉ាងសកម្ម​ នៅក្នុង​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មានត្រឹមតែ​ចំនួន៧ខណ្ឌ​តែប៉ុណ្ណោះ​ រួមមាន​ ខណ្ឌោ​ធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌឫស្សីកែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ច្បារអំពៅ​ និង​ខណ្ឌមានជ័យ​។

យោងតាម ​របាយការណ៍​ដដែល​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ខណ្ឌ​ទាំង៧នេះ​នៅតែ​បន្ត​កំណើន​កើនឡើង​នូវ​ចំនួន​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ រហូតដល់១០ឆ្នាំទៅ​មុខ​ទៀត​ ខណៈ​ដែល​តម្រូវការ​នៅ​មាន​ភាព​ទូលំទូលាយ​ច្រើន​។ នៅក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​មាន​កំណើន​ប្រមាណ៤ដង​នៅ​ឆ្នាំ២០៣០​ បើ​ធៀប​នឹង​ចំនួន​ពេល​បច្ចុប្បន្ន​ ហើយ​ខណ្ឌឫស្សីកែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ច្បារអំពៅ​ នឹង​មាន​កំណើន៣ដង​ ដោយឡែក​ចំពោះ​ខណ្ឌមានជ័យ​ នឹង​មាន​កំណើន​ត្រឹមតែ២ដង​តែប៉ុណ្ណោះ​។

យ៉ាងណាមិញ ខណ្ឌពោធិ៍​សែន​ជ័យ​ បាន​ជាប់​នៅក្នុង​កំណត់ត្រា​ជា​ខណ្ឌ​ ដែល​មានការ​ផ្គត់ផ្គង់​ចំនួន​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ច្រើនជាង​គេ​ និង​មាន​កំណើន​ជាប្រចាំ​ឆ្នាំ​ប្រមាណ៦ភាគរយ​ក្នុង​មួយឆ្នាំ​ ជាមួយនឹង​ការព្យាករណ៍​ថា​ រហូតដល់​ឆ្នាំ២០៣០ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​នៅ​ ក្នុង​ខណ្ឌ​មួយ​នេះ​នឹង​កើនឡើង​ប្រមាណ៧៧​,០០០ខ្នង​។

គួរឲ្យដឹងផងដែរថា​ ចំនួន​លំនៅ​ដ្ឋាន​ដែល​បាន​សាងសង់​រួចរាល់​ត្រឹម​ឆ្នាំ២០១៨​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន៤៥​,០០០ខ្នង​ ខណ្ឌ​សែនសុខ​មាន​ចំនួន២៣០០០ខ្នងខណ្ឌដង្កោ​មាន​ចំនួន​ ២១០០០ខ្នង​ ​ ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន​ ១៤៥០០ខ្នង​ខណ្ឌមានជ័យ​មាន​ចំនួន១២០០០ខ្នង​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រមាន​ចំនួន​ ៦៥០០ខ្នង​។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES