ពិតជាកក្រើកចំពោះព្រឹត្តិការណ៍នៃការសម្ពោធ vivo S1 កាលពីយប់ម្សិលមិញ

ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី 

ក្រុមហ៊ុន vivoបានធ្វើកម្មវិធីសម្ពោធជាផ្លូវការទៅលើម៉ូឌែល vivo S1 ដែលជាម៉ូឌែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី vivo S1 Concert។ សម្រាប់ព្រឹត្តិការ vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់មហាជន និងជាពិសេសក៏មានការចូលរួមពីតារាតំណាង របស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេព្រោះតែ គាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បានចេញវីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបាន ចូលរួមនិងសូមអបអរសាទរ ដល់ការសម្ពោធម៉ូឌែល vivo S1 ឲ្យមានជោគជ័យក្នុងការលក់ផងដែរ។
មិនតែប៉ុណ្ណោះក៏បានឃើញមានវត្តមានចូលរូមដោយតារាល្បីមួយចំនួនទៀតចូលរួមផងដែរគឺលោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក នី រតនាហើយនិងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖លោក យ៉ារ៉ូ និងកញ្ញា Daa Dao។ 


ហើយចំពោះស្មាតហ្វូន vivo S1នេះដែរត្រូវបានធ្វើការប្រកាសនៅក្នុងថ្ងៃសម្ពោធនេះជាមួយនឹងកញ្ចប់តម្លៃត្រឹម $299តែប៉ុណ្ណោះ។ វាជាតម្លៃមួយដ៏សាកសមដែលមិនខ្ពស់ពេក ហើយក៏មិនទាបពេកដែរ។ សម្រាប់មិត្តៗយុវវ័យប្រហែលជាមិនមើលរំលងចំពោះម៉ូឌែល vivo S1នេះទេ។ បើនិយាយពីការរចនាទៅលើ S1នេះវិញគឺសុទ្ធសឹងតែមានភាពឆ្នៃប្រឌិតខ្ពស់។
 

 

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1៖

- មានរូបរាងបែប Gradient

- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLEDអាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9

- ដំណើរការដោយ Android 9.0 Oreoនិងស្រោបខ្លួនដោយ FunTouch OS 9

- ដំណើរការដោយប្រពន្ធ័ octa-coreដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz

- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G

- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB

- កាមេរ៉ាក្រោយ 3គ្រាប់ (16MP + 8MP + 2MPAi Super Wide-Angle Cameraនិងកាមេរ៉ាមុខទំហំ 32MP

- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ

- មានកម្លាំងថ្ម 4500 mAh
- មានជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)
ជាមួយនឹងគ្នានេះដែរ​ ចំពោះស្មាតហ្វូន vivo S1នេះគឺត្រូវបានបើកឲ្យធ្វើកុម្មង់ចាប់ពីថ្ងៃទី២១ នេះតទៅរហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩ ។ 
សម្រាប់កម្មវិធីនៃការ Pre-Order នៅថ្ងៃទី២១ នេះដែរនឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០ យប់។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន Vivo S1លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីកមើល Video លើទូរសព្ទ័ដៃ Sim Smartដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩

  

ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងមានឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង សន្លឹកដែលមានឱកាសឈ្នះ១០០% រួមមានដូចជា៖

- ទូទឹកកក

- កាស ប្ល៊ូធូ

- ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត...!

រួសរាន់ឡើងសម្រាប់អតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivoធ្វើការកុម្ម៉ង់ស្មាតហ្វូន vivo S1ឥឡូវនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី vivo។ ប្រញាប់ឡើងសំណាងនឹងអាចក្លាយជារបស់អ្នក!!

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES