វៀតណាមគ្រោងរៀបចំខ្លួនដើម្បីក្លាយទៅជាប្រទេសទទួលការវិនិយោគធំបង្អស់នៅអាស៊ាន

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រទេសវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបានរៀបចំ វេទិកាអចលទ្រព្យឧស្សាហកម្មប្រចាំឆ្នាំ២០១៩ គឺVietnam Industrial Property Forum 2019 ដែលធ្វើនៅវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ច CIEM ក្នុងទីក្រុងហាណូយ។
វេទិកាមួយនេះគឺមានការចូលរួមពីសំណាក់ សមាគមក្រុមហ៊ុនអចលនទ្រព្យវៀតណាម ជាច្រើន, នាយកដ្ឋានគ្រប់គ្រងសេដ្ឋកិច្ច, ក្រសួងផែនការ និងវិនិយោគ, ព្រមទាំងសហការដោយទស្សវដ្ដី និងសារព័ត៌មានមួយចំនួនទៀត។
ជាក់ស្ដែងដូចអ្វីដែលបានលើកឡើងនៅក្នុងវេទិកាមួយនោះគឺ ចំពោះការវិនិយោគនៅក្នុងប្រទេសវៀតណាម កំពុងមានលំនឹងយ៉ាងរឹងមាំ ក្រោមការវិនិយោគខ្លាំងទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដែលធ្វើឲ្យវិស័យអចលនទ្រព្យ និងវិស័យផ្សេងទៀតកំពុងតែបង្ហាញនូវទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនបរទេស។
អ្វីដែលជាមហិច្ឆតារបស់ប្រទេសមួយនេះគឺការដាក់គោលដៅ ពង្រីកការវិនិយោគអចលនទ្រព្យលើផ្នែកឧស្សាហកម្មក្នុងប្រទេសរបស់ខ្លួន ឲ្យបានធំជាងគេបង្អស់ក្នុងតំបន់អាស៊ាន ដោយមើលឃើញថា អចលទ្រព្យឧស្សាហកម្មនៅប្រទេសវៀតណាម មានភាពរឹងមាំ និងទាក់ទាញវិនិយោគិនបានច្រើន។
ជារួមកត្តា ៣ ធំៗដែលធ្វើឲ្យប្រទេសមួយនេះរីកចម្រើនយ៉ាងខ្លាំងបែបនេះគឺ៖ ទី១ តម្លៃពលកម្មទាប ប៉ុន្តែមានជំនាញច្បាស់លាស់, ទី២ តម្លៃនៃការជួលការិយាល័យ ឬអចលនទ្រព្យមានតម្លៃទាបសមរម្យ, និងទី៣ ពន្ធលើប្រាក់ចំណូលសាជីវកម្ម មានភាពល្អសមរម្យ។
ម៉្យាងវិញទៀតវៀតណាមត្រូវពង្រឹងបន្ថែមទៀតក្រៅពីកត្តាទាំង៣ធំៗនោះ គឺ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលនយោបាយ ដើម្បីលើកទឹកចិត្តដល់វិនិយោគិន មានឱកាសមកវិនិយោគក្នុងប្រទេសវៀតណាមបន្ថែមទៀត។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES