វៀតណាមនាំចេញត្រីប្រារាប់រយតោន/ថ្ងៃទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារប្រើបច្ចេកទេសចិញ្ចឹមបែបសោះ

ក្នុងមួយថ្ងៃវៀតណាមនាំចេញត្រីទៅកាន់ក្រៅប្រទេស មិនតិចជាងខ្ទង់រយតោននោះទេ។ ក្នុងនោះក៏មាននាំចូលមកប្រទេសកម្ពុជាយើងផងដែរ។ កតា្ដដែលនាំឲ្យវៀតណាមអាចនាំចេញត្រីស្ទើរតែគ្រប់ប្រភេទទៅទីផ្សារអន្ដរជាតិបាន ដោយសារវៀតណាមចិញ្ចឹមត្រីតាមបែបបច្ចេកទេសត្រឹមត្រូវ និងផ្ដល់ទិន្នផលខ្ពស់។ ថ្ងៃនេះ Business Cambodia និឹងនាំលោកអ្នកទៅស្គាល់ពីបច្ចេកទេសចិញ្ចឹមត្រីបា្ររបស់វៀតណាម៖

ការជ្រើសរើសពូជ

ពូជត្រីប្រាមានប្រហែល 28 ប្រភេទ។ ប្រភេទត្រីទាំងនេះបានរកឃើញក្នុងប្រភេទទឹកសាប។

  • ការជ្រើសរើសត្រីប្រាសម្រាប់ចិញ្ចឹមគឺកូនត្រីដែលមាំមួន ទំហំប៉ុនៗគ្នា និងមិនត្រូវឲ្យមានការដាច់រលាត់ស្បែកឬ រំអិលច្រើននោះទេ។
  • ត្រីពូជមានទំហំពី ១០ - ១២ សង់ទីម៉ែត្រ
  • ដាក់ចិញ្ចឹម ១៥ - ២០ ក្បាលកុ្នងមួយម៉ែត្រការេ

 

របៀបធ្វើស្រះចិញ្ចឹម

  • ស្រះចិញ្ចឹមត្រីប្រាមានទំហំពី ៥០០ ម៉ែត្រការេ ឡើងទៅ និងមានជម្រៅទឹក ១,៥ ទៅ ២ ម៉ែត្រ

របៀបប្រលែងកូនត្រីប្រា

  • មុនពេលព្រលែងត្រី ត្រូវបាចទឹកអោយរីង ហើយសម្អាតស្រះ លុបអោយអស់រន្ធ កែលម្អសម្អាតមាត់ស្រះ
  • រៀបចំសារ៉ាយ និងដាក់ភក់ក្នុងបាតស្រះប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្រ
  • យកកំបោរនិង ចក ទៅដាក់បាតស្រះនិងនៅតាមមាត់ស្រះប្រមាណពី ៧ - ១០ គីឡូក្រាមក្នុង ១០០ ម៉ែត្រការេ។
  • ហាលសម្ងួតបាតស្រះពី ២ ទៅ ៣ ថ្ងៃទើបបញ្ចូលទឹកទៅក្នុងស្រះ។

ការថែទាំ

  • ត្រូវផ្លាស់ទីត្រីពូជនៅពេលមេឃស្រទុំ ក្នុងពេលព្រឹកព្រលឹមឬល្ងាច
  • ផ្លាស់ទីត្រីដោយប្រើថង់ប្លាស្ទិក ដែលដាក់កូនត្រី 200កូនក្នុងថង់ដែលមានទំហំ ៦០X ២០
  • យកកៅស៊ូចងមាត់ថង់ទំាងសងខាង
  • មុននិងប្រលេងត្រីចូលទៅក្នុងស្រះត្រូវត្រាំថង់ក្នុងទឹក ១៥ នាទីដើម្បីជៀសវាង ការឆក់កំដៅ ដោយសារភាពខុសគ្នានៃសីតុណ្ហភាពរវាងថង់ផ្ទុកត្រីនិងបរិស្ថានទឹកស្រះ។

ការផ្ដល់ចំណី

  • ផ្ដល់ចំណីក្នុងថ្ងៃ ២ ដង គឺនៅពេលព្រឹកនិងពេលព្រលប់
  • របបចំណីគឺស្មើពី ៥ - ៧% នៃ ទម្ងន់ត្រី
  • ចាំបាច់ត្រូវតាមដានកម្រិតស៊ីដើម្បីកែ តម្រូវអោយសមស្រប
  • ក្រោយរយៈពេលដាក់ចំណី ១០ ថ្ងៃគឺត្រូវផ្លាស់ទឹកពី ១/២ ឬ ១/៣ ទឹកចាស់ ហើយបញ្ចូលទឹកស្អាតគ្រប់គ្រាន់អោយស្រះវិញ។
  • ប្រជាកសិករអាចបំលែងចំណីអាហារដោយខ្លួនឯងតាមប្រភពគ្រឿងផ្សំដែលអាចលាយ ជាមួយប្រភេទខ្យង ក្តាម ដើម្បីបំលែងចំណីអាហារឲ្យត្រីចិញ្ចឹម។

ការប្រមូលផល

  • ក្រោយពេលចិញ្ចឹមប្រមាណ ១០ ខែ ត្រីមានទម្ងន់ពី ០,៧ - ១,៥ គីឡូក្រាមក្នុងមួយក្បាលអាចប្រមូលផលបានហើយ
  • បាចទឹកស្រះអោយរីងនិងត្រៀមរៀបចំសម្រាប់រដូវកាលថ្មីនៃចិញ្ចឹមបន្តទៀត៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES