វៀតណាមបិទស្រុកមួយប្រជាជន១ម៉ឺននាក់លែងអោយចេញចូល ក្រោយរកឃើញមនុស្ស ៦នាក់ឆ្លងវីរុសកូរ៉ូណា

ភូមិជាច្រើននៅក្នុងស្រុកមួយឈ្មោះថា Son Loi របស់វៀតណាមត្រូវបានបិទលែងអោយចេញចូល ក្រោយពិនិត្យឃើញមានអ្នកឆ្លងវីរុស Corona ឬឈ្មោះជាផ្លូវការថា Covid-19 រហូតដល់ទៅ ៦នាក់នេះបើតាមការចុះផ្សាយពីសំណាក់កាសែត Bankok Post។

ស្រុក Son Loi មានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ​ ហើយខាងក្រសួងសុខាភិបាលវៀតណាមបាននឹងកំពុងតែធ្វើការពិនិត្យរកមើលក្រែងមានអ្នកឆ្លងជម្ងឺឆ្លងវីរុស ដ៏អាក្រក់នេះបន្ថែម ហើយរដ្ឋបានដាក់ប៉ុស្ដយាមកាមយ៉ាងតឹងរឹងបំផុត ពោលមិនអាចចេញចូលបានស្រួលៗនោះទេ។

ប្រជាជនក្នុងភូមិត្រូវបានហាមប្រាមមិនអោយជួបជុំប្រមូលផ្ដុំគ្នាឡើយ។

គូសបញ្ជាក់ថាមកទល់នឹងពេលនេះនៅចិនមានមនុស្សរហូតដល់ទៅ ៦៤ ៤៣៧ នាក់ឆ្លងជម្ងឺនេះ​ហើយអ្នកស្លាប់កើនដល់ ១៣៨៣ រីឯវៀតណាមវិញមានចំនួនអ្នកឆ្លងរហូតដល់ទៅ​១៦នាក់​ប៉ុន្តែមិនទាន់មានអ្នកស្លាប់នោះទេ​ នេះបើតាមទិន្នន័យពីសារពត៌មាន South China Morning Post។

ប្រភព៖ Bankok Post

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES