តែ៧ខែដំបូងសោះ វៀតណាម នាំចូលរថយន្តជិត៩ម៉ឺនគ្រឿង ក្នុងទឹកប្រាក់ជិត ២ពាន់លានដុល្លារ

វៀតណាមជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលធ្វើការនាំចូលរថយន្តចូលក្នុងទីផ្សាររបស់ខ្លួនយ៉ាងច្រើនគួរឲ្យកត់សម្គាល់។​ ជាក់ស្ដែង ត្រឹមតែ ៧ខែដំបូងនៃឆ្នាំ ២០១៩នេះ វៀតណាមបាននាំចូលរថយន្តពីបរទេសរហូតដល់ ៨៨០០០គ្រឿងឯណោះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress របស់វៀតណាម​បានឲ្យដឹងថា ការនាំចូលរថយន្ត ចំនួន ៨៨០០០គ្រឿង​នេះ មានតម្លៃប្រមាណ ១.៩៤ពាន់លានដុល្លារ ហើយចំនួនរថយន្តដែលបាននាំចូលកើនឡើងរហូតដល់ ជាង ៣០០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

បើតាមសម្ដីរបស់អ្នករកស៊ីខាងរថយន្តបានឲ្យដឹងថា ការនាំចូលរថយ្តនេះ មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់តាំងពីឆ្នាំមុនមកម្ល៉េះ នៅពេលដែលរដ្ឋភិបាលវៀតណាមបានចេញអនុក្រឹត្យ ជាមួយនឹងលក្ខខណ្ឌកាន់តែតឹងរឹង ដោយតម្រូវឲ្យអ្នកនាំចូលរថយន្តផ្ដល់ប័ណ្ណឲ្យបានច្បាស់លាស់ដើម្បីបញ្ជាក់ពីគុណភាពរថយន្តនិងប្រទេសដើម។

បើទោះបីជា ការនាំចូលរថយន្តមានការកើនឡើងក៏ពិតមែន តែការលក់រថយន្តនៅទីផ្សារវៀតណាម ក្នុងកំឡុងខែនេះ មានការធ្លាក់ចុះទៅវិញ ដោយសារតែប្រជាជនវៀតណាម មានជំនឿថាខែទី័នៃខែទាំង១២ គឺជាខែមិនល្អទេ ដូច្នេះពួកគេជៀសវាងមិនទិញរបស់ថ្មីក្នុងខែនេះឡើយ ព្រោះខ្លាចសំណាងមិនល្អ។

គួរបញ្ជាក់ផងដែរថា​ ថ្មីៗនេះរដ្ឋាភិបាលវៀតណាមកំពុងតែដាក់បន្ទុកលើពលរដ្ឋវៀតណាមមួយចំនួនធំ ដែលនៅតែប្រើប្រាស់ម៉ូតូច្រើនហួសហេតុពេកលើទឹកដីវៀតណាម ដែលនាំអោយ កកស្ទះចរាចរណ៍ខ្លាំ និងមានគ្រោះថ្នាក់ខាតបង់ដល់ថវិកាជាតិ។

ក្នុងនោះរដ្ឋភិបាលក៏បានលើកទឹកចិត្តអោយពលរដ្ឋខ្លួនប្រើប្រាស់រថយន្តដើម្បីអោយការធ្វ់់ដំណើររបស់ពលរដ្ឋមានសុវត្ថិភាពជាងមុន តែជារួមពលរដ្ឋវៀតនាមហាក់បីដូចជាមិនដាច់អាល័យពីការប្រើប្រាស់ម៉ូតូសោះ។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើអោយក្រុមហ៊ុនឡានមួយចំនួនប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃ លើផលិតផលលើរថយន្តរបស់ខ្លួន ដែលហេតុផលទាំងនោះមិនមែនជារឿងល្អឡើយសម្រាប់ទីផ្សាររថយន្ត៕

អត្ថបទដោយ៖ ហុង 

USNews Logo
Online

RELATED ARTICLES