វៀតណាមចាយលុយជាង ៥ ពាន់លានដុល្លារទិញទូរស័ព្ទចូលក្នុងប្រទេសរបស់ខ្លួន

ប្រទេសវៀតណាមបានចំណាយប្រាក់ចំនួន ១,១ ពាន់លានដុល្លារដើម្បីនាំចូលទូរស័ព្ទចល័តនិងគ្រឿងបន្លាស់នៅក្នុងខែឧសភា ដែលកើនឡើង ៣៦,២ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើយោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។

ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះការនាំចូលផលិតផលសរុបមានតម្លៃ ៤,៩១ ពាន់លានដុល្លារពោលគឺថយចុះ ៣,៩ ភាគរយធៀបនឹងឆ្នាំមុន។

មុននេះការនាំចូលទូរស័ព្ទចល័តនិងគ្រឿងបន្លាស់ចូលទៅក្នុងប្រទេសវៀតណាមមានការធ្លាក់ចុះក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ប៉ន្ដែបានកើនឡើងក្នុងខែមីនានិងខែមេសាដោយមានការកើនឡើង ៤៤,៦ និង ៦,៥ ភាគរយ។

គួរជម្រាបថា ប្រទេសវៀតណាមភាគច្រើនគឺបាននាំចូលទូរស័ព្ទពីប្រទេសចិននិងសាធារណរដ្ឋកូរ៉េ។ ក្នុងនោះការនាំចូលពីប្រទេសចិនមានចំនួន ៥៤ ភាគរយនៃទឹកប្រាក់សរុបរបស់ប្រទេសនេះដែលមានចំនួន ២,០៦ ពាន់លានដុល្លារ តែបានថយចុះ ១៩,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះការនាំចូលទូរស័ព្ទចល័តនិងគ្រឿងបន្លាស់ពីសាធារណរដ្ឋកូរ៉េបានកើនឡើង ០,៤ ភាគរយដែលមានតម្លៃ ១,៥ ពាន់លានដុល្លារក្នុងខែមករា - ឧសភា។

ហើយវៀតណាមក៏បាននាំចូលទូរស័ព្ទចល័តពីហុងកុងដែរ ដែលមានតម្លៃសរុប ៣២.០៦ លានដុល្លារកើនឡើង ២៥,៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ Veitnam News

អត្ថបទដោយ ៖ ឆាំ មករា

Adtag for Mobile Grow:-
Online

RELATED ARTICLES