កូនប្រុស David Beckham ធ្វើជាអ្នករត់តុ ទោះបីជាឪពុករបស់គេមានលុយរយលានដុល្លាក៏ដោយ

Brooklyn Beckham ជាកូនប្រុសច្បង របស់ David Beckham ធ្វើការបន្ថែម ជាក្មេងរត់តុ នៅ ហាងកាហ្វេ១កន្លែង ជាង ២ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង និង ទិញរបស់ប្រើប្រាស់ខ្លួនឯង (ទាំងដែល គ្រួសារ ជាអ្នកមានស្ដុកស្ដម មានលុយដល់ទៅ ៥០៨ លានផោន។ 

Victoria Beckham បានផ្តល់សម្ភាសតាមរយះកម្មវិធី Ellen Show ថាគឺជារឿងល្អបំផុតសំរាប់ខ្ញុំ និង David ព្រោះយើងទាំងពីរនាក់ ខិតខំធ្វើការខ្លាំង ការដែលយើង ឃើញគាត់ អំណត់អត់ធន់ ខិតខំធ្វើការសន្សំលុយ គឺធ្វើឲ្យយើងមានមោតនះភាពបំផុតចំពោះគាត់។

ចំណែក David ក៏ធ្លាប់បានផ្តល់ការសម្ភាស់ តាមរយះកម្មវិធីLate Late Show ថាអ្នកក៏ប្រហែលជាដឹងហើយថា ក្មេងៗតែងចង់បាននេះ ចង់បាននោះ មិនចេះឈប់ ឯកូនខ្ញុំក៏ដូចគ្នា គាត់ចង់បាន ស្បែកជើង ទាល់បាល់ថ្មី ស្រោមជើងថ្មី ល្មមគាត់អាយុ ១៤ឆ្នាំ ខ្ញុំ និង Victoria យើងបានគិតថាបើកូនចង់បានអី គួរឲ្យគាត់សាកល្បងរកលុយសន្សំប្រើប្រាស់ ចាយវាយដោយខ្លួនឯង ។

រាល់ថ្ងៃនេះ គាត់ក៏នៅធ្វើការ នៅហាងកាហ្វេនោះ ខ្ញុំតែងជូនគាត់ទៅធ្វើការរាល់ថ្ងៃសៅរ៍ តែមានពេលខ្លះ គាត់ទៅធ្វើការទាំង សៅរ៍អាទិត្យ ហើយទទួលបានកំរៃច្រើនបន្ថែម ហើយខ្ញុំក៏ធ្លាប់បានលឺគាត់បបួលប្អូនគាត់ទៅធ្វើការនេះជាមួយគាត់ដែរ៕

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES