គម្រោង​ប្លង់​មេរបស់​ក្រុមហ៊ុនOCIC​ ​នៅតំបន់ភ្នំពេញថ្មី នឹងក្លាយជានុយថ្មីសម្រាប់អ្នកវិនិយោគ

ក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនរបស់សម្ព័ន្ធនៃធនាគារ កាណាឌីយ៉ា ហើយក៏ជាក្រុមហ៊ុនវិនិយោគទុនពហុវិស័យឈានមុខគេមួយនៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលបង្កើតទ្បើងតាំងពីឆ្នាំ ២០០០ បាននឹងកំពុងមានសកម្មភាពយ៉ាងមមាញឹក ក្នុងនោះគម្រោងប្លង់មេដែល ស្ថិតក្នុងទឹកដីភ្នំពេញ ថ្មីកំពុងបញ្ចេញ សក្ដានុពល ជាបណ្ដើរៗហើយ ព្រោះមកដល់ពេលនេះគម្រោងប្លង់មេ មហិមាមួយនេះបានសម្រេចជាង៦០%ទៅហើយ ម្យ៉ាងក្រុមហ៊ុនOCIC ក៏កំពុងត្រៀមប្រកាស នូវលិខិត ផ្តល់សិទ្ធិដល់ក្រុមហ៊ុនម៉ៅការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅដើមឆ្នាំ២០២០នេះផងដែរ។

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការ​គម្រោង​នៃ​ក្រុមហ៊ុន​ ​Cambodia​ ​Airport​ ​Investment​ ​Co​.​,​Ltd​ ​របស់​ក្រុមហ៊ុន​វិនិយោគ ​ ​OCIC​ ​លោក​ ​Yee​ ​Con​ ​Long​ ​បាន​មានប្រសាសន៍ ​ឱ្យ​ដឹង​ថា​ ​ពេលនេះ​ការរចនា​ប្លង់​មេ​ដែល​ជា​គម្រោង​ស្ថាបត្យកម្ម​នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ​ត្រូវ​បាន​ធ្វើឡើង​បាន​ប្រមាណ​ជាង៦០%​ហើយ​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែធ្វើការសម្រេចចិត្ត​ជ្រើសរើស​ ​រក​ក្រុមហ៊ុន​ជំនាញ១ ​​ក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែល​ជា​អ្នកម៉ៅការ​សាងសង់ ​គម្រោង តម្លៃពាន់លានដុល្លារនេះ។ ហើយ​នៅ​ថ្ងៃទី២០ខែមករា ឆ្នាំ២០២០​​​​​នេះ​ គណៈកម្មាធិការ​គ្រប់​គ្រង​នឹង​ផ្តល់​លិខិត​ផ្តល់​សិទ្ធិ​ម៉ៅការ​សាងសង់ជាក់ជាមិនខាន​។​ ​

គួរជម្រាបផងដែរថា តំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះ គឺជាផ្នែកមួយនៃគម្រោងព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងនោះ ផ្ទៃដី ៧០០ហិកតាគឺសម្រាប់ព្រលានយន្តហោះ ហើយទីតាំងដែលនៅសេសសល់នឹងត្រូវ អភិវឌ្ឍទៅ ជាទីក្រុងព្រលានយន្តហោះ ដែលរួមមាន ការអភិវឌ្ឍន៍ចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។

គួររំលឹកដែរថា កន្លងមក អ្នកឧកញ៉ាពុង ឃាវ​សែ អគ្គនាយកក្រុមហ៊ុន (OCIC)ក៏បានបញ្ជាក់ផងដែរថា «តំបន់សេដ្ឋកិច្ចពិសេសក្បែរព្រលានយន្តហោះថ្មី នេះអាចនឹង ធំជាង​កោះ​ពេជ្រប្រហែល១០ដង ព្រោះតំបន់នោះមានផ្ទៃដីជាង១ពាន់ហិកតា ដូច្នេះថ្ងៃក្រោយដីមួយចំនួន​យើងអាចសាងសង់ផ្ទះដែល មានតម្លៃសមរម្យ សម្រាប់ បងប្អូន ដែលមានចំណូលមិនសូវខ្ពស់ ដើម្បី​ទាក់​ទាញប្រជាជនឲ្យមករស់នៅកុះករ ព្រោះតំបន់ព្រលានត្រូវការភាពអ៊ូអរ មានកម្មកររស់​នៅ​ច្រើន ពិសេសកាត់បន្ថយ ចំណាយលើការដឹកជញ្ជូនជាដើម»។

អត្ថបទ៖ ភោគ ម៉ារី

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES