អាមេរិកកាន់តែគំរាមគំហែងលើពន្ធ ក្រុមហ៊ុនខ្នាតយក្សជាង ៥០ ប្រញ៉ាប់វិចបង្វិចចេញពីស្រុកចិន!

 

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន អូសបន្ទាយកាន់តែយូរធ្វើក្រុមហ៊ុនធំមួួយចំនួនដែលបានពង្រីងចំណែកផលិតកម្មរបស់ខ្លួនមកតាំងនៅក្នុងប្រទេសចិនត្រូវបានជួបទុក្ខ ដោយសារតែអាមេរិកបានបន្ដតំឡើងពន្ធចំពោះការនាំទំនិញពីប្រទេសចិនទៅកាន់អាមេរិក។ ក្នុងនោះ លោក Donald Trump បានធ្វើការគំរាមគំហែងតំឡើងពន្ធ ទំនិញនាំចូលពីប្រទេសចិន រហូតដល់ ២៥ ភាគរយ សម្រាប់ទំនិញនាំចូលតម្លៃ ២០០ ពាន់លានដុល្លារ។ ហើយការពីពេលថ្មីៗនេះ ក៏នៅតែមានការបន្ដ​គំរាម​កំហែង ក្នុងការ​ដំឡើង​ពន្ធគយ​លើ​មុខទំនិញចិន​ប្រមាណ ៣២៥ ពាន់លាន​ដុល្លារអាមេរិក​បន្ថែមទៀត។

ដូច្នេះហើយបានជាក្រុមធំៗប្រមាណជាង ៥០ ក្រុមហ៊ុនសម្រេចធ្វើការផ្លាស់ប្ដូរចំណែកផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់បំផុត។ ខាងក្រោមគឺឈ្មោះក្រុមហ៊ុនខ្លះដែលកំពុងតែចាក់ចេញពីប្រទេសចិនដោយសារតែកត្ដាសង្រ្គាមពាណិជ្ជកម្ម

  • ក្រុមហ៊ុន Apple 
  • ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ HP 
  • ក្រុមហ៊ុន Dell
  • ក្រុមហ៊ុន GoerTek
  • ក្រុមហ៊ុន​ផលិតគ្រឿងអេឡិចត្រូនិកចិន TCL
  • ក្រុមហ៊ុនជប៉ុន Nintedo
  • ក្រុមហ៊ុន​ផលិតសម្បក​កង់រថយន្ដ​ចិន Sailun Tire…។

គួរបញ្ជាក់ថាក្រុមហ៊ុនដែលបានរាប់រៀបខាងលើគឺជាក្រុមហ៊ុនមួួយចំណែកនៃក្រុមហ៊ុនជាង ៥០ ដែលសម្រេចថានឹងរើចំណែកផលិតកម្មរបស់ខ្លួនចាក់ចេញពីប្រទេសចិន។ ក្នុងនោះនៅមានក្រុមហ៊ុនជាច្រើនទៀតដែលគម្រោងនឹងចាក់ចេញក៏ដូចជាកាត់បន្ថយការផលិត ផលិតផលរបស់ខ្លួននៅក្នុងប្រទេសចិន៕

អត្ថបទដោយ៖ សារ ធូរ៉ា

USNews Logo
Online

RELATED ARTICLES