រយៈពេលត្រឹមកន្លះឆ្នាំសោះ! កម្ពុជារឹបអូសលុយនាំចូលខុសច្បាប់ជាង ១០ លានដុល្លារពីជនបរទេស

គិតត្រឹម ៦ ខែដំបូងក្នុងឆ្នាំនេះកម្ពុជា បានរឹបអូសលុយនាំចូលខុសច្បាប់ពីជនជាតិបរទេសបានសរុបចំនួន ១០ លានដុល្លារអាមេរិកហើយ។ ករណីនាំចូលលុយខុសច្បាប់នេះគឺមានច្រើនករណីដូចខាងក្រោម៖

ករណីទី ១៖ នៅខែ​មេសា ឆ្នាំ២០១៩នេះ តុលា​ការ​កម្ពុជា​បាន​សម្រេច​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​៣នាក់​ពាក់​ព័ន្ធ​នាំ​លុយ​ជាង ៣ លាន ​៥ សែន​ដុល្លារអាមេរិក ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់ ពី​ទីក្រុង​ហុងកុង។

ករណីទី ២ ៖ នៅ​ថ្ងៃទី០១ ខែមិថុនា ​ឆ្នាំ២០១៩​ តុលាការ​កម្ពុជា​​បាន​ឃុំ​ខ្លួន​បុរស​ជន​ជាតិ​ចិន​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ករណី​ដឹក​លុយ​ជាង​ ៨៥​ ម៉ឺន​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុង​កុង​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់​។

ករណីទី ៣ ៖ នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា សមត្ថកិច្ច​កម្ពុជា​នៅ​ព្រលាន​យន្ដ​ហោះ​ខេត្ត​សៀម​រាប ក៏​បាន​ចាប់​ខ្លួន​ជន​ជាតិ​កូរ៉េ​២នាក់ ជាមួយ​ទឹក​ប្រាក់​ជាង​២លាន​ដុល្លារ មក​ពី​ទីក្រុង​ហុងកុង​។

ករណីទី ៤ ៖ ថ្ងៃទី ០៩ ​កក្កដា មន្រ្តី​គយ នៅ​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់ ដោយ​សារ​នាំ​លុយ​ចូល​ចំនួន​៩០​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់។

គួរបញ្ជាក់ថា បើយោងតាម​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ក្នុង​ឆមាសទី ១ ឆ្នាំ ២០១៩​នេះ អាជ្ញាធរ​កម្ពុជា បាន​ឃាត់​ខ្លួន និង​បង្ក្រាប​ការ​នាំ​ចូល​សាច់​ប្រាក់​ផ្ទាល់​តាម​ព្រលាន​យន្ត​ហោះ ប្រមាណ​ជាង​ ៤ លាន​ដុល្លារអាមេរិក​។ ក្រៅ​ពីនេះ ទឹក​ប្រាក់​ជិត ១០​លាន​ដុល្លារ ត្រូវ​បាន​រក​ឃើញ​ថា ជា​លុយ​កខ្វក់ តាម​រយៈ​លំហូរ​ចេញ​ចូល​នៃ​បច្ចេកវិទ្យា ឬ តាម​រយៈ​ធនាគារ៕

អត្ថបទដោយ៖ សារ ធូរ៉ា

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES