





បើនឹកដល់ប្រែនរបស់ក្រុមហ៊ុនជប៉ុន Toyota មួយនេះ លោកអ្នកប្រាកដជាស្គាល់ច្រើនមកហើយ ព្រោះតែ Toyota បាននាំឡានតូច ធំ SUV ជាច្រើនមកកាន់កម្ពុជា ដើម្បីវាយលុកទីផ្សារ ដែលក្នុងនោះមានទាំង ស៊េរី Pick Up ថែមទៀត ។
Toyota បង្កើតឡើងដំបូងនៅឆ្នាំ ១៩៣៧ ដែលគិតមកទាល់ពេលនេះ អាយុជាង ៨៣ ឆ្នាំហើយ ចាស់វស្សាហើយ ដែលមានស្ថាបនិកលោក Kiichiro Toyoda ដែលបានស្លាប់បន្សល់នៅតែ ក្រុមហ៊ុនឲ្យ CEO ជំនាន់ក្រោយជាអ្នកគ្រប់គ្រងដឹកនាំផលិតឡានថ្មីៗជាច្រើនទៀតលក់លើទីផ្សារ ។
តួយ៉ាងឆ្នាំ ២០២០ នេះ Toyota ក៏បានបញ្ចេញម៉ូឌែល Pick Toyota Hilux Revo Rally មកលក់លើទីផ្សារប្រទេសកម្ពុជាយើងផងដែរ ព្រោះដូចអ្នកដឹងស្រាប់ហើយ ស្រុកយើងពេញនិយម Pick Up ខ្លាំងគួរសម ដោយសារវាធន់និងស្ថានភាពផ្លូវ ។
ម៉ូឌែលនេះត្រូវបានគេបំពាក់ម៉ាស៊ីន ម៉ាស៊ូត ២.៨ លីត្រមាន ៥ ម៉ាស៊ីន មាន ១៨០ កម្លាំងសេះ មានកង់ទំហំ ១០ អ៊ីញ អបដោយកៅអី ៥ ដែលមានបណ្ដោយ 5330mm ទទឹង 1855mm និង កម្ពស់ 1815mm ជាមួយរូបរាងធំ កាចផ្នែកខាងមុខ ល្អសម្រាប់អ្នកចូលចិត្តជិះឡានណាដែលមានអំណាច ។
Hilux Revo Rall 2020 នេះវាស៊ីប្រេង ចន្លោះពី ៧ ទៅ ៨ លីត្រប៉ុណ្ណោះ នៅពេលដែលយើងជិះចេញទៅក្រៅក្រុង លើផ្លូវចម្ងាយ ១០០ គ.ម ។ ហើយឡាននេះត្រូវបានគេដាក់តម្លៃ ២ គឺ ៥៣ ៩០០ ដុល្លារ និង ៤៩ ៣០០ ដុល្លារអាមេរិក សម្រាប់ម៉ូឌែលឆ្នាំនេះ ។
Pick Up នេះគេពេញនិយមជិះច្រើនលើដងផ្លូវនៅភ្នំពេញ ជាពិសេសអ្នកដែលមានដីចម្ការនៅតាមខេត្ត ជាដើម ដែលជិះបានទាំងក្នុងក្រុង និងក្រៅក្រុង ហើយប៉ះរថយន្ដថ្មីទៀត អ្នកជិះមិនខ្លាចយកលុយទៅជូនជាងញឹកញាប់ឡើយ ។
គួរបញ្ជាក់ដែរថា Toyota មិនមែនមានតែ SUV ដែលល្បីនោះទេ គឺនៅមាន Pick Up ដែលត្រូវប៉ាន់ខ្លាំងទៀតសម្រាប់អ្នកមានចន្លោះពី ៤ ទៅ ៥ ម៉ឺនដុល្លារ អាចរកទិញបានឡានក្នុងក្ដីស្រមៃរបស់អ្នកជិះបានហើយ ៕
អត្ថបទដោយ ៖ ឆាំ មករា