Uniqlo​ យីហោលក់រាយសម្លៀកបំពាក់ជប៉ុន ប្រថុយមួយក្បាច់រកចំណូលបាន ៩៨៨លានដុល្លារ

អាជីវកម្មជាច្រើនត្រូវបានរងគ្រោះដោយសារជំងឺឆ្លងកូរ៉ូណា មួយចំនួនក៏ត្រូវបានបិតទ្វារ ចំណែកឯអាជីវកម្មមួយចំនួនទៀតក៏ត្រូវបានប្តូយុទ្ធសាស្រ្តនៅក្នុងការលក់របស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយអាជីវកម្មរបស់ខ្លួនអាចរស់បានយូរ ។ 

ជាក់ស្តែងដូចជាយីហោ Uniqlo គឺជាហាងលក់រាយសម្លៀកបំពាក់មួយយ៉ាងល្បីល្បាញរបស់ជប៉ុន ដែលមានរាប់ពាន់សាខា ចំណែកឯនៅសាខាវៀតណាមវិញយីហោមួយនេះមានប្រមាណជា៧ សាខាង បានដំណើរកាលក់ដាច់ខ្លាំងបំផុត ហើយថ្មីៗនេះ Uniqlo អាចទាក់ទាញមនុស្សដែលជាពលរដ្ឋរបស់វៀតណាមចូលទៅទិញសម្លៀកបំពាក់ប្រមាណជា ២០០០នាក់ ។

ហើយហេតុផលមួយគត់ដែលយីហោមួយនេះអាចទាក់មនុស្សចូលទៅក្នុងហាងបានជាង ២ពាន់នាក់ក្នុងរយៈពេលខ្លី ហើយថែមទាំងអាចរកចំណូលបានប្រមាណជា៩៨៨លានដុល្លារ នេះដោយសារយីហោមួយនេះហ៊ានប្រថុយជាមួយការបញ្ចុះតម្លៃកប់តែម្តង ក្នុងការបញ្ជុះតម្លៃនេះមិនមែនមានន័យថាក្រុមហ៊ុនឡុងចុងនោះទេ ប៉ុន្តែវាជាប្រវត្តសាស្រ្ត ដែលយីហោមួយនេះហ៊ានបញ្ជុះតម្លៃកប់ក្តោងបែបនេះ ហើយអាចលក់ដាច់ខ្លាំងបំផុត ខណៈដែលវីរុសកំពុងតែរីករាលដាល ។

អាចនិយាយបានថាជាទិចនិចនៃការលក់របស់គេ ខណៈដែលមានបញ្ហា ​តែជាឱកាសល្អនៅក្នុងការលក់របស់ពួកគេ ហើយយីហោមួយនេះក៏នៅតែអាចឈរជើងបានយូរផងដែរ ខណៈយីហោល្បីៗជាច្រើនកំពុងតែបិតទ្វារ ហើយបានខាតលុយរាប់សិបលានដុល្លាររួចមកហើយ ។ គួរបញ្ជាក់ផងដែរថា យីហោមួយនេះអាចនឹងពង្រីហាងនៅអាស៊ីប្រមាណជា ៤០០ ទៅ ២០២២ហាង ហើយក្រៅពីប្រទេសនៅអាស៊ី យីហោមួយនេះមាន២២០០ហាង នៅ២៤ប្រទេសទៀត ។ 

អត្ថបទដោយ : នៅ ហៀង , Facebook : Heang polite 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES