ឧកញ៉ា សម្បត្តិ៖ តើមានលុយប៉ុន្មានទើបអាចធ្វើជំនួញជោគជ័យបាន?

ឲ្យតែនិយាយពីការធ្វើជំនួញ ឬការរកស៊ីយើងឃើញថា​ មនុស្សមួយចំនួនតែងគិតដល់ចំនួននៃលុយក្នុងការដំណើរការអាជីវកម្មនោះ។ ហើយវាជាកត្តាចម្បងមួយដែលជាឧបសគ្គក្នុងការរារាំងសហគ្រិនថ្មីថ្មោងមិនអាចឈានជើងចេញរកស៊ីបាន។

ដូចគ្នានេះផងដែរ ឧកញ្ញា សម្បត្តិ បច្ចុប្បន្នគឺជាស្ថាបនិក របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនមួយបើកឱកាសជួយដល់ស្ត្រីមេផ្ទះឲ្យមានជីវភាពកាន់តែល្អប្រសើរតាមរយៈការទាញចំណូលពីការលក់ផលិតផល។ លោកបានចែករំលែកបទពីសោធន៍មួយចំនួនទាក់ទងទៅនឹងការចាប់ផ្តើមធ្វើអាជីវកម្មដំបូងដើម្បីឲ្យទទួលបានជោគជ័យ។ ដូច្នេះតើដើម្បីអាចធ្វើឲ្យអាជីវកម្មឬជំនួញទទួលបានភាពជោគជ័យតើអ្នកត្រូវមានលុយប៉ុន្មាន?

ជាការពិត ពីអតីតកាល ឧកញ្ញា សម្បត្តិ គឺជាបុគ្គលម្នាក់ដែលមានជីវភាពមិនសូវជាធូរធានោះទេ ហើយត្រូវធ្លាប់ឆ្លងកាត់ការលំបាកក្នុងជីវិត និងទទួលរងនូវការបរាជ័យលើមុខជំនួញមិនតិចទេទម្រាំតែលោកអាចទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។ លោកបានលើកឡើងថា ដើម្បីអាចធ្វើជំនួញជោគជ័យមិនសំខាន់ថាអ្នកត្រូវមានលុយច្រើនប៉ុណ្ណានោះទេ អ្វីដែលអ្នកត្រូវមានជាចាំបាច់ និងជាជំហានដំបូងនោះគឺគំនិតក្នុងការធ្វើអាជីវកម្ម។ 

បើទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណាក៏ បើអ្នកខ្វះគំនិតក្នុងការធ្វើអាជីវកម្មអ្នកនឹងពិបាកក្នុងការទទួលបានភាពជោគជ័យណាស់។ ហើយការធ្វើជំនួញដោយខ្វះចំណេះដឹងបែបនេះ វាអាចធ្វើឲ្យអ្នកខាតបង់លុយជាច្រើន រួមទាំងអាចអូសទាញអ្នកឲ្យជំពាក់បំណុលគេហើយធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ថែមទៀតផង។ ដូច្នេះ គំនិត និងចំណេះដឹងពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចាប់ផ្តើមអាជីវកម្ម។ 

លោកបានបន្ថែមថា គំនិតអាជីវកម្ម និងចំណេះដឹងដែលបានមកតាមរយៈការស្រាវជ្រាវគឺជាមូលដ្ឋានគ្រិះក្នុងការកសាងជំនួញ។ ហើយចំពោះការសិក្សស្រាវជ្រាវទៀតសោយ អ្នកត្រូវផ្តោតទៅលើចំណុចមួយចំនួនដូចជា ផលិតផលរបស់អ្នក អតិថិជនគោលដៅ និងតម្រូវការទីផ្សារជាដើម។ 

ប្រសិនបើអ្នកគ្មានលុយ ឬខ្វះដើមទុនក្នុងការចាប់ផ្តើមអ្នកអាចរកវិធីសាស្ត្រមួយចំនួនក្នុងការគៀងគរទុនតាមរយៈការអូសទាញវិនិយោគិនមកបណ្តាក់ទុន ឬតាមរយៈការកល់គម្រោង កម្ចីធនាគារ លុយគ្រួសារ ប្រាក់សន្សំ ឬវិធីសាស្ត្រផ្សេងទៀតជាច្រើន។ ឲ្យតែអ្នកមានភាពច្បាស់លាស់ទៅលើគំនិតរបស់អ្នក និងមានភាពជឿជាក់ចំពោះខ្លួនឯងនោះអ្នកនឹងទទួលបានភាពជោគជ័យលើជំនួញរបស់អ្នកមិនខាន។

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: 

https://www.facebook.com/dear.ex.90

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES