លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រើក្បួនទាំងនេះ អាចជួយស្រ្តីមេផ្ទះកម្ពុជា ៩ ម៉ឺននាក់មានចំណូលខ្ពស់

ឧកញ៉ា អ៊ុច សម្បត្តិ គឺជាស្ថាបនិកយីហោគ្រឿងសម្អាងគ្រួសារកក់ក្តៅ ដែលជាយីហោជួរមុខមួយនៅក្នុងប្រទេសកម្ពុជា ហើយបច្ចប្បន្ននេះលោកមានអ្នកលក់ប្រមាណជា ៩ ម៉ឺននាក់នៅក្នុងស្រុកខ្មែរ ហើយបានជួយស្រ្តីខ្មែជាច្រើនម៉ឺនណាក់អោយមានអាជីពមួយច្បាស់លាស់រកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។

បើនិយាយពីសមាជិក ៩ ម៉ឺននាក់នៅក្នុងស្រុកខ្មែរមនុស្សគ្រប់គ្នាប្រហែលជាគិតហើយថាតើលោកឧកញ៉ាសម្បត្តិមានក្បួនអ្វីដែលអាចធ្វើឲ្យមនុស្សជាច្រើនជឿទុកចិត្តនិងចូលរួមរកស៊ីជាមួយលោកដោយច្រើនថ្នាក់ដល់ថ្នាក់នេះ។

ជួបជាមួយ Business Cambodia លោក ឧកញ៉ា សម្បត្តិ បានបង្ហើបពីក្បួន ២ នៅក្នុងការរកស៊ីជាមួយនឹងមនុស្សជាង ៩ ម៉ឺននាក់នៅក្នុងស្រុកខ្មែរថា “វាមិនមែនជារឿងងាយស្រួលនោះទេហើយវាមិនមែនកើតឡើងដោយចៃដន្យនោះដែរលោកមានគោលការណ៍ធំៗ ចំនួន ២ ដែលធ្វើឲ្យស្ត្រីខ្មែរភាគច្រើនចូលរួមជាមួយនឹងក្រុមហ៊ុនរបស់លោក។ 

១.គោលដៅ

លោកឧកញ៉ានិយាយថាលោកមិនដែលទុកអ្នកដែលចូលរួមរកស៊ីជាមួយលោកចោលនោះទេ គ្រប់មនុស្សដែលចូលរួមរកស៊ីជាមួយនឹងគ្រួសារកក់ក្តៅសុទ្ធសឹងតែមានគោលដៅជីវិតគ្រប់គ្នា ហើយលោកតែងតែជួបជុំជាមួយនឹងពួកគាត់ជារៀងរាល់ពេលដើម្បីរំលឹកនិងជម្រុញក្តីស្រមៃក៏ដូចជាជំរុញទឹកចិត្តគាត់ឲ្យកាន់តែក្លាហានជាងមុននិងឈានទៅរកការសម្រេចក្តីស្រមៃរបស់ខ្លួន។ មេដឹកនាំមួយរឹងមាំត្រូវតែចេះបង្កើតនូវក្តីស្រមៃមួយឱ្យមនុស្សនៅក្រោមឱវាទរបស់ខ្លួននៅពេលដែលពួកគេក្លាយជាអ្នកខ្លាំងក្រុមហ៊ុនរបស់លោកក៏ខ្លាំងដូចគ្នា។

២.ការលើកទឹកចិត្ត

ការលើកទឹកចិត្តគឺជាផ្នែកមួយដ៏ធំបំផុតនៅក្នុងក្បួនរកស៊ីរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកឧកញ៉ាបានបញ្ជាក់ថាជារៀងរាល់ឆ្នាំយើងតែងតែធ្វើកម្មវិធីជូនពានរង្វាន់ទៅកាន់បុគ្គលឆ្នើមរបស់គ្រួសារកកក់ក្តៅ និងធ្វើកម្មវិធីចែករង្វាន់ជាបន្តបន្ទាប់ជូនទៅកាន់សមាជិកគ្រួសារកក់ក្តៅ ដែលនេះគឺជាសញ្ញាមួយដែលបង្ហាញថាក្រុមហ៊ុនរបស់លោកមានការលើកទឹកចិត្តខ្ពស់ចំពោះក្រុមការងារដែលចូលរួមរកស៊ីជាមួយលោក។

តួរយ៉ាងដូចជាថ្មីៗនេះក្រុមហ៊ុនគ្រួសារកក់ក្តៅបានផ្តល់ឱកាសពិសេសគឺលក់ឡេឈ្នះផ្ទះវីឡាបែបថៃ ៣ ខ្នង ដែលនេះគឺជារង្វាន់ធំប្រចាំឆ្នាំរបស់គ្រួសារកក់ក្តៅ សម្រាប់អ្នកដែលមានតំណែង​ Super VIP នឹងមានឱកាសផ្សងសំណាងឈ្នះរង្វាន់ផ្ទះមួយល្វែងភ្លាម ហើយសម្រាប់អ្នកដែលមានតំណែង Super Gold នឹងមានឱកាសផ្សងសំណាងឈ្នះផ្ទះល្វែងបែបថៃ ២ ល្វែង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។ 

លោកឧកញ៉ាសម្បត្តិបានបង្ហើបពីផែនការអនាគតថា លោកមានផែនការនាភលិតផលគ្រួសារកក់ក្តៅតៅកាន់ទីផ្សារក្រៅស្រុកបន្ទាប់ពីជោគជ័យនៅក្នុងទីផ្សារក្នុងស្រុកអស់រយៈពេល ៤ ឆ្នាំ ហើយគ្រោងនឹងផលិតផលមួយនេះទៅកាន់ប្រទេសថៃ វៀតណាម ឡាវ ជាដើមនៅឆ្នាំ ២០២២ហើយក្នុងឆ្នាំ ២០៣០ លោកនឹងនាំផលិតផលគ្រួសារកក់ក្តៅទៅកាន់ទីផ្សារពិភពលោក។ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES