២ ចំណុចនេះហើយធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗចាកចេញជាន់ជើងគ្នាពីចិន

ខណៈមួយរយៈចុងក្រោយគេឃើញចិនហាក់បាត់បង់ចំណូល និង ក្រុមហ៊ុនជាច្រើនបាននាំគ្នាចាកចេញបន្ដបន្ទាប់ក្រោយពីកើតមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនកើតឡើងរវាងប្រទេសចិន-អាមេរិក ។

តែក្នុងនោះ គេឃើញចំណុច ២ ធំៗដែលក្រុមហ៊ុនបច្ចេកវិទ្យា និង ក្រុមហ៊ុនរកស៊ីផ្សេងទៀតចាកចេញចែកជើងគ្នាចេញពីចិន ដោយសារតែមូលហេតុទាំងនេះ ។

១. សង្គ្រាមពាណិជ្ជកម្ម

ទីផ្សារសេរី កន្លែងដោះដូរទំនិញ តែបើមានសង្គ្រាមពាណិជ្ជកម្មហើយ ក្រុមហ៊ុនក្រៅស្រុកជាច្រើនប្រាកដជាជួបវិបត្តិហើយ ព្រោះថាបើប្រទេសណាមួយមានរឿងជាមួយប្រទេសដែលរកស៊ីជាមួយនោះ ប្រាកដណាស់ក្រុមហ៊ុនសហការជាមួយគ្នា និង ត្រូវវិចបង្វិចរត់ខ្លះហើយ ព្រោះនៅតទៀតក៏រកស៊ីមិនបានដដែល បង់ពន្ធថ្លៃ ទំនិញឡើងថ្លៃ និង​ គ្មានការសហការល្អ ។

២. តម្លៃពលកម្ម

ដូចអ្នកដឹងស្រាប់ហើយថាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនងារអ្វីក៏ទាមទារប្រាក់កម្រៃខ្ពស់ដែរ សូម្បីតែធ្វើការងារដោយកម្លាំងពលកម្មក៏ដោយ ព្រោះតែទីផ្សាររីកចម្រើន របស់ប្រើប្រាស់ ម្ហូបអាហារគឺឡើងតាមទីផ្សារ ដែលជាហេតុធ្វើឲ្យ ប្រាក់ខែក៏ត្រូវតែបន្ថែមទៅតាមស្ថានភាពជាក់ស្ដែងដែរ ។

ដូចជាក្រុមហ៊ុនមួយចំនួនបានកាត់បន្ថយភាគហ៊ុននៅចិន ហើយនាំគ្នាទៅរកវៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌាជាដើម ដើម្បីបង្កើតរោងចក្រតំឡើងរបស់ខ្លួន នៅបណ្ដាប្រទេសទាំងនោះ ព្រោះតែទីផ្សារនៅថោក អញ្ចឹងហើយកម្លាំងពលកម្មក៏នៅមានកម្រិតច្រើនដែរ ។

គួរបញ្ជាក់ផងដែរថា ឈានមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាផលិតលើស្មាតហ្វូន រោងចក្រតំឡើងគ្រឿងអេឡិចត្រូនិច តំឡើងយានយន្ដ និង រោងចក្រវិចខ្ចប់ម្ហូបអាហារជាដើម ដែលនាំគ្នាចាកចេញទៅរកប្រទេសដែលពួកគេយល់ថាអាចកាត់បន្ថយចំណាយតិច តែចំណេញច្រើន ដូចវៀតណាមជាដើម ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES