សួនកំសាន្តដ៏ល្បី២ នៅហុងកុងបានបិទទ្វាចោលដោយសារវីរុសកូរ៉ូណាកាន់តែរាតត្បាត

សួនកំសាន្តដ៏ល្បីពីរគឺ Ocean Park និង Disneyland នៅហុងកុងបានបិទទ្វាចោលដោយសារវីរុសកូរ៉ូណាកាន់តែរាតត្បាត

សួនកំសាន្ត ដ៏ស្រស់ស្អាតនិងល្បីល្បាញមួយស្ថិតក្នុងទឹកដីហុងកុង បានប្រកាសបិទទ្វារដោយសារការរាលដាលកាន់តែខ្លាំងនៃ វីរុសកូរ៉ូណា។

ស្ថិតក្នុងស្ថានភាពដ៏តឹងតែងដែលបង្ក ឡើងដោយវីរុសកូរ៉ូណានេះមិនត្រឹមតែក្នុងទីក្រុមវ៉ូហានទេដែលបានបិទការចេញចូលនោះ ដោយឡែកសួនកំសាន្តមួយលើទឹកដីហុងកុង បានបិទការលក់សំបុត្រមិនឱ្យមានការចូលលេង បន្តទៀតឡើយ ដើម្បីការពារការឆ្លងមេរោគដ៏កាចសាហាវនេះ ទៅភ្ញៀវក៏ដូចជាប្រជាជនដទៃទៀតផងដែរ។

នេះបើយោងតាមការចុះផ្សាយរបស់ផេក សួនកំសាន្ត HONG KONG DISNEYLAND ផ្ទាល់។

មិនតែប៉ុណ្ណោះសួនកំសាន្តដ៏ស្រស់ត្រកាលមួយទៀតដែលមានឈ្មោះថា​ Ocean Park Hong Kong ក៏បានប្រកាសបិទសួនកំសាន្តរបស់ខ្លួនចាប់តាំងពី ថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២០ នេះ ដូចទៅនឹង សួនកំសាន្ត DISNEY LAND ខាងលើផងដែរ។ចំពោះហេតុផលគឺ ដោយសារការការពារ នូវការឆ្លងនូវជំងឺដែលធ្វើឱ្យពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងក្លានេះឯង។

គួរជម្រាបផងដែរថា​ សាលារៀនមួយចំនួនក្នុងខេត្តព្រះសីហនុយើង ក៏បានបិទទ្វារជាបណ្ដោះអាសន្នផងដែរ ។ហើយរដ្ឋាភិបាលកម្ពុជាយើង ក៏កំពុងតែស្វែងរកមនុស្សទាំងអស់សរុប៧៩នាក់ ដែលរួមដំណើរជាមួយជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណានោះផងដែរ។

គួរបញ្ជាក់ផងដែរ មុននឹងមានការបិទទីក្រុងវ៉ូហានទាំងមូល ប្រជាពលជនក្នុងខេត្តនេះបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនតាមជើងហោះហើរផ្សេងៗគ្នា ក្នុងនោះក៏បានធ្វើដំណើរមកកាន់ប្រទេសយើងផងដែរ។

បើយោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិល ចិន🇨🇳🇨🇳បានបញ្ជាក់ថា "Wuhan មុនពេបិទទីក្រុង" ចំនួនប្រជាជនWuhanបានហោះទៅបរទេស ដែលទិសដៅធំបំផុតនោះ គឺ

ប្រទេសសិង្ហបុរី មានចំនួនរហូតដល់ទៅ ៩៩៣៤នាក់ ដែលមានចំនួនច្រើនជាងគេនៅបរទេស បន្ទាប់ពីប្រទេសថៃ។តាមរយៈទិន្នន័យនេះ បានឱ្យដឹងថាសម្រាប់កម្ពុជាយើង នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ១៥៣៩នាក់ និងអាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប១៥៣៩ នាក់។

 

អត្ថបទ៖ ភោគ​ ម៉ារី

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES