សក្ដានុពលខេត្តព្រះសីហនុហាក់ឡើងស្រឺតៗ ខណៈគម្រោងធំពីរតម្លៃជាង២ពាន់​លា​ន​​$ត្រៀមខ្លួនលេចឡើង

បើយោងតាមការចុះផ្សាយរបស់ក្រសូងឧស្សាហកម្ម និង សិប្បកម្ម បានឱ្យដឹងអំពីលទ្ធផល​បានស្តែងចេញនូវចំណាប់អារម្មណ៌ជាខ្លាំងពីប្រតិភូភាគីចិន​ ដែលចង់ស្វែងយល់ពីឱកាស​ និងសក្តានុពលវិនិយោគនៅកម្ពុជា​ ទៅលើវិស័យអាទិភាពមួយចំនួន​រួមមាន​៖ ផ្នែក​ឧស្សាហកម្ម​ -អេឡិចត្រូនិក​ និង​អគ្គិសនី​ -រ៉ែ​និង​ថាមពល​ -ហេដ្ឋារចនាសម្ព័ន្ធ​-កំពង់ផែ-បរិស្ថាន​-ទូរគមនាគមន៍​-ធនាគារ​-អប់រំ​ -និងការអភិវឌ្ឍន៍​តំបន់សេដ្ខកិច្ចពិសេស​ជាដើម​ ។

ស្ថិត​ក្នុង​ឱកាសនោះ​ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលើកឡើងពីការឈានដល់ទំនាក់ទំនងកំរិតខ្ពស់និងគ្រប់ជ្រង់ជ្រោយរវាង​កម្ពុជា-ចិន​ ព្រមទាំងលើកឡើងពីឱកាស​និងលក្ខណ:អំណោយ​ផល​ របស់កម្ពុជា​ ដែលកំពុងទទួលបាននូវ​សុខសន្តិភាព​ពេញលេញ​ និងមានស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច ដែលជាទីចាប់អារម្មណ៌សម្រាប់ការចូលមកវិនិយោគពី​ក្រៅ​ប្រទេស​នៃគ្រប់​ជាតិសាស្ត្រ​ ។ តែទោះ​យ៉ាង​ណា​ ឯកឧត្តម​កិត្តិ​​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​​ ចម​ ប្រសិទ្ធ​ បានបង្ហាញនូវការចាប់អារម្មណ៌ថា៖​តាម​រយ:គោលនយោបាយ​ ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ​ របស់ប្រធានាធិបតី​ចិន ស៊ី​ ជីងពីង​ បច្ចុប្បន្ននៅកម្ពុជា​ការ​បោះ​ទុន​វិនិយោគរបស់ចិន​ បានឈរក្នុងលំដាប់ថ្នាក់លេខ​០១​ នៅឆ្នាំ​២០១៨​ និង​ឆ្នាំ២០១៩​នេះ​ ។

ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានស្វាគមន៍ចំពោះមុខសញ្ញា​និងកម្មវត្ថុវិនិយោគរបស់​ ភាគីចិនខាងលើ និងលើកទឹកចិត្តថែមទៀតចំពោះចំណាប់អារម្មណ៌​របស់ភាគីចិនមកពីខេត្ត​Fujian ទៅលើទីតាំងនៅខេត្តព្រះសីហនុ​ ដែលរាជរដ្ឋាភិបាលបានចាត់ទុកខេត្តនេះទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង​ ។ ក្នុងនោះឯក​ឧត្តម​កិត្តិ​​សេដ្ឋាបណ្ឌិត​ បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្នែកទុន​និង​ រឹង​ ដើម្បី​ទទួលបាន​វិនិយោគទុនថ្មីៗបន្ថែមទៀត​ ។ ជាក់ស្តែង​ នៅពេលខាងមុខនេះ​ប្រមុខរាជរដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ជាអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ក្នុងខេត្តព្រះសីហនុ​ចំនួន​៣៤​គម្រោង​ ដោយចំណាយទឹកប្រាក់អស់ចំនួន​១៥០​លាន​ដុល្លារអាមេរិក​ រួមនិងគម្រោងឆ្នាំ២០២០​ គឺការស្ថាបនាផ្លូវល្បឿនលឿន​ ភ្នំពេញ​-ក្រុងព្រះសីហនុ​ ចម្ងាយ​ ១៩០​គីឡូម៉ែត្រ​ ចំណាយទឹកប្រាក់អស់ចំនួន​ប្រមាណ​២ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បីទ្រទ្រង់បុព្វហេតុវិនិយោគ​ និងការអភិវឌ្ឍន៍​ ។

ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​បញ្ជាក់ថា៖កម្មវត្ថុវិនិយោគដ៏សំខាន់ខាងលើ​មានពាក់ព័ន្ធ​និងក្រសួង​-ស្ថាប័ន មួយចំនួន​ របស់រាជរដ្ឋាភិបាល​ ដូចជា៖​រ៉ែ​និង​ថាមពល​ ក៏ដូចជាអគ្គិសនី​ ឯកឧត្ដម​​សេដ្ឋាបណ្ឌិត​ បានណែ​នាំ​ឲ្យមានជំនួបពីភាក្សាស្វែងយល់ជាមួយថ្នាក់ដឹកនាំក្រសួង​រ៉ែ​ និងថាមពល​ ឯការសុំច្បាប់វិនិយោគ​នានា​ សូមចូលទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ CDC ។ រីឯ​បញ្ហា​ទាក់ទង​និងវិស័យ​ឧស្សាហកម្ម​ ឯកឧត្ដម​ និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីជំនាញ​ទាំងអស់​នឹងខិតខំសហការ​និងសម្រួលឲ្យអស់លទ្ធភាព​ ដើម្បីសម្រេចបានជោគជ័យនូវផែនការវិនិយោគនៅកម្ពុជា​។

លោកWei Zheng ជាប្រធានប្រតិភូ​ បានបង្ហាញនូវចំណាប់អារម្មណ៌ខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា​ ជាពិសេស​នៅខេត្ត​ព្រះសីហនុ​ ដ៏មានសក្តានុពល​ ស្របពេលដែល​ប្រតិភូរបស់លោកទើបមកពីទស្សន:កិច្ចស្វែងយល់នៅតំបន់សេដ្ឋកិច្ចពិសេសមួយ​នៅខេត្ត​នេះ ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES