លោក ទុយ សំបូរ៖ឥទ្ធិពលនៃក្តីសុបិន្តធ្វើឲ្យខ្ញុំដើរមកដល់ចំណុចនេះ!

បើនិយាយពីក្តីសុបិន្តនរណាម្នាក់ក៏ចង់ឲ្យសម្រេចគោលដៅដែលខ្លូនប៉ងប្រាថ្នា ហើយបើនិយាយពីរឿងជោគជ័យវិញរឹតតែមានអ្នកត្រូវការ ចង់បាន តែដើម្បីជោគជ័យលើវិស័យអ្វីមួយដែលអ្នកចូលចិត្ត គឺតម្រូវឲ្យមានការប្រឹងប្រែង តស៊ូ អត់ធ្មត់ មិនមែនធ្វើឡើងមួយឆាវស្រេចនោះទេ។

បើតាម​ លោក​ទុយ សំបូរ ដែលជាស្ថាបនិក យានដ្ធាន PPP Auto បានលើកឡើង និងចែករំឡែកពីបទពិសោធន៍ ក្នុងដំណើរឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មរបស់លោក ប្រដេញក្តីសុបិន្តខ្លួនឯង ក្រោយពីធ្វើការឲ្យគេអស់រយ:ពេល៨ឆ្នាំ ដោយសារតែលោក មានមហិច្ឆតា​ចង់សម្រេចក្តីស្រមៃ លោកក៏បានសម្រេចឈប់ធ្វើការងារ ដើម្បីបំពេញមហិច្ឆតារបស់លោកវិញ ។ដំបូងឡើយ​លោកគិតថា នឹងសហការជាមួយមិត្តភក្តិដើម្បីចាប់ផ្តើមអាជីវកម្ម  តែដោយសារមានបញ្ហា​មួយចំនួនបង្ខំឲ្យលោកសម្រេចធ្វើវាដោយខ្លួនឯង។

លោក សំបូរ បញ្ចាក់ថាអាជីវកម្មនេះក៏ជួបបញ្ហាដែរ ព្រោះ​ការងារដែលធ្វើសព្វថ្ងែ គឺលំបាកមែន ប៉ុន្តែវាលំបាកត្រង់ថាលោកគិតចង់ឲ្យគុណភាព និងបម្រើសេវាកម្មឲ្យមានស្តង់ដារអញ្ចឹង ហើយទើបពិបាករកមនុស្សមកធ្វើការជាមួយ។ហើយជាចុងក្រោយលោក បន្តថា​បើចង់ជោគជ័យ នឹងសម្រេចក្តីសុបិន្ត អ្នកត្រូវ មានគំនិតលទ្ធិផលនិយម មានន័យថា​ គឺភាពមិនខ្លាចហត់នឿយ ធ្វើឲ្យមានគុណភាព និងផលលទ្ធផលជាវិជ្ចមាន៕

អត្ថបទ៖​Sreang Chandy Franchises Writer

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES