មិនធម្មតា! ទោះបីមមារញឹកខ្លាំងនៅក្នុងសេតវិមានក្តី ក៏Donald Trump ឆ្លៀតរកលុយ ៣៥ លានដុល្លាពីការលក់អចលនទ្រព្យ

មនុស្សគ្រប់គ្នាប្រហែលជាស្គាល់ប្រធានាធិបតីអាមេរិក Donald Trump ថាជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងសហរដ្ឋអាមេរិក ។ ប៉ុន្តែលើសពីនេះទៅទៀត ប្រធានាធិបតីរបស់ប្រទេសឥន្រ្ទីយមួយក៏ជាអតីតអ្នកជំនួញអចលនទ្រព្យដ៏ល្បីល្បាញមួយរូប ដែលគេគ្រប់គ្នាស្គាល់ថាលោកគឺជាអ្នកមានជួរមុខមួយផងដែរនៅសហរដ្ឋអាមេរិក។ 

លោក Donald Trump បានលក់ទ្រព្យសម្បត្តិអចលនទ្រព្យដែលប៉ាន់ស្មានប្រហែល ៣៥ លានដុល្លារខណៈពេលបម្រើការនៅសេតវិមានកាលពីឆ្នាំមុននេះ បើយោងតាមការវិភាគរបស់ទស្សនាវដ្តី Forbes ស្តីអំពីអចលនទ្រព្យក្នុងស្រុកនិងឯកសារសហព័ន្ធ ទោះបីជាលោកប្រធានាធិបតីបានធ្វើប្រតិបតិ្តការគ្រប់គ្រងទ្រព្យសម្បត្តិរបស់គាត់រាល់ថ្ងៃនេះ ទៅឱ្យកូនប្រុសរបស់គាត់លោក អេរិច និង ដុនជុននៅ ពេលដែលគាត់ឡើងកាន់តំណែងក៏ដោយ ក៍គាត់នៅតែរក្សាភាពជាម្ចាស់នៃអាជីវកម្មរបស់គាត់ដែលបានបន្តការលក់ទ្រព្យសម្បត្តិ។

នៅទីក្រុងឡាសវេហ្គាសលោកប្រធានាធិបតីបានលក់អគារចំនួន ៣៦ ខ្នងក្នុងតម្លៃ ១១ លានដុល្លារនៅក្នុងអគារកម្ពស់ ៦៤ ជាន់របស់គាត់ដែលគាត់ជាម្ចាស់ក្នុងភាពជាដៃគូ ៥០-៥០ ជាមួយមហាសេដ្ឋីកាស៊ីណូ Phil Ruffin ។ 

យោងតាមកំណត់ត្រាអចលនទ្រព្យ ប្រធានាធិបតី Donald Trump នៅតែជាម្ចាស់អចលនទ្រព្យលំនៅដ្ឋានតម្លៃ ៤៧៣ លានដុល្លារ នៅក្នុងទីក្រុងឈីកាហ្គោ និងអគារ Trump International របស់គាត់ក្នុងតម្លៃសរុបចំនួន ១៧០.០០០ ដុល្លារអាមេរិកផងដែរ។ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

អ្នកនិពន្ធសៀវភៅ៖ អាត់បី បង្កើនចំណូលថ្មីក្នុងអាជីពលក់...

0 មតិ

បញ្ចេញមតិ

RELATED ARTICLES