ទីបំផុត! Trump ព្រមបញ្ចេញថវិកាចំនួន ២ ទ្រីលាន$ ដើម្បីជួយសង្រ្គោះប្រទេសខ្លួនអោយគេចផុតពីកូវីដ១៩

ស្របពេលដែលកូវីដកំពុងតែផ្ទុះខ្លាំងនៅជុំវិញពិភពលោក យើងសង្កេតឃើញថាមានបណ្តាលប្រទេសជាច្រើនបាននាំគ្នាទម្លាក់លុយរាប់លានដុល្លារដើម្បីជួយសង្គ្រោះប្រជាជន ក៏ដូចគ្នាអាជីវកម្មតូចធំដើម្បីអោយគេចផុតពីជម្ងឺកូវីដ១៩។

យោងតាមសារព័ត៌មាន Business Insider បានចុះផ្សាយថា នាយករដ្ឋមន្រ្តីសហរដ្ឋអាមេរិកលោក Trump និងសមាជិកព្រឹទ្ធសភាបានទម្លាប់លុយប្រមាណ ២ទ្រីលានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការផ្ទុះឡើងនៃជម្ងឺកូវីដ១៩។

ប្រភពដដែល​បានឲ្យដឹងទៀតថា សំរាប់កញ្ចាប់ថវិកាចំនួន ២ទ្រីលានដុល្លារនេះគឺត្រូវបានបែងចែកជាចំណែកៗ ព្រោះដើម្បីយកទៅជួយនៅមុខងារផ្សេងៗសំរាប់ប្រជាជនសហរដ្ឋអាមេរិក ពោលថវិកាចំនួន ៥០០ ពាន់លានដុល្លារនឹងផ្តល់ដើម្បីជួយឧស្សាហកម្មដែលកំពុងរងគ្រោះ ហើយទឹកប្រាក់ប្រមាណ ៣ ពាន់ដុល្លារគឺយកទៅជួយប្រជាជននៅសហរដ្ឋអាមេរិក ចំណែកទឹកប្រាក់ ៣៥០ ដុល្លារនឹង ២៥០ ពាន់លានដុល្លារសម្រាប់ផ្គត់ផ្គង់អ្នកដែលមិនមានការងារធ្វើ និង ៧៥ ពាន់លានដុល្លារសម្រាប់មន្ទីរពេទ្យ។

យ៉ាងណាមិញ សំរាប់កញ្ចប់ថវិការមួយនេះ សហរដ្ឋអាមេរិកធ្វើឡើងដើម្បីជាការទប់ស្កាត់ការប៉ះទង្គិចសេដ្ឋកិច្ចពីជំងឺរាតត្បាតដែលបានសម្លាប់មនុស្សរាប់រយនាក់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយគិតមកដល់ពេលនេះសហរដ្ឋអាមេរិក បានដាក់កំហិតអោយប្រជាជន ១០០ លាននាក់ អោយស្នាក់នៅក្នុងផ្ទះជាចាំបាច់ព្រោះបារម្ភខ្លាចកូវីដ១៩ចម្លងប្រជាជនកាន់តែច្រើនជាងមុនទៅទៀត។

អត្ថបទដោយ៖ ស្រីល័ក្ខ

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES