ចិត្តសាស្ត្រលក់លក់មួយរបស់ក្រុមហ៊ុនទូរស័ព្ទថៃ ទាក់ទាញចិត្តពលករបរទេសស្ទើរតែមួយចំហៀងស្រុកថៃ

ខុសពីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនៅប្រទេសខ្មែរយើង ឬបណ្ដាប្រទេសផ្សេងទៀតដែលផលិតស៊ីមកាតមួយប្រភេទ ភាគច្រើនសំរាប់ប្រជាជនទូទៅសឹងទូទាំងប្រទេស ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទប្រទេសថៃមានយុទ្ធសាស្រ្តទីផ្សារមួយដែលចាត់ទុកថា ជាគំរូគួរអោយរៀនសូត្រ ព្រោះទទួលបានជោគជ័យគួរអោយកត់សំគាល់ ។ 

យុទ្ធសាស្រ្តនោះគឺស៊ីមកាតប្រភេទមួយ សំដៅបំពេញតំរូវការគោលដៅអតិថិជនតែមួយក្រុមប៉ុណ្ណោះ ពោលគឺក្រុមហ៊ុនបានសិក្សាស្រាវជ្រាវ ពីតំរូវការប្រជាជន ហើយបែងចែកអតិថិជនគោលដៅជាច្រើនប្រភេទ ដើម្បីងាយស្រួលផ្គាប់តំរូវការ និងងាយដើម្បីជីកអណ្ដូងអោយជ្រៅដល់ចិត្តអតិថិជន ហើយបង្កើតស៊ីមកាតនោះសំរាប់មនុស្សមួយក្រុមនោះ ដូចជា ស៊ីមកាតសំរាប់សិស្សនិស្សិត ទេសចរ ពលករដែលមកធ្វើការនៅប្រទេសថៃ ឬ ស៊ីមកាតសំរាប់អ្នកដែលចូលចិត្តតេ ឬលេងច្រើនបណ្ដាញសង្គមច្រើន ជាដើម ។ ហេតុដូច្នេះហើយ ទើបយើងមើលឃើញបើអ្នកទៅទិញស៊ីមកាតនៅប្រទេសថៃ អ្នកនឹងសង្កេតឃើញ អ្នកលក់តែងសួរពីតំរូវការអ្នកជាមុនសិន ថាចង់បានស៊ីមប្រ៉ូម៉ូស៊ិនរបៀបម៉េច រួចទើបគេណែនាំលក់ស៊ីមនោះអោយ ។ 

ឧទាហរណ៍ បើអ្នកចូលចិត្តលេងកម្មវិធីបណ្តាញសង្គមច្រើនដូចជា ហ្វេសប៊ុក យូធូប ឡាញជាដើម អ្នកគួរប្រើ ស៊ីមទ្រូម៉ូអេជ Social ព្រោះប្រូម៉ូស៊ិនស៊ីមនេះគឺលេងហ្វ្រីកម្មវិធីទាំងនេះពេញមួយឆ្នាំ ឥតកំនត់ ឥតអាក់ ដោយគ្រាន់តែអ្នកបញ្ចូលលុយក្នុងស៊ីមចោលមួយខែ៥០បាតប៉ុណ្ណោះ។ 

ឬបើសិនអ្នកជាជនជាតិខ្មែរយើង ដែលមកលេងឬរស់នៅប្រទេសថៃ អ្នកគួរជ្រើសរើសស៊ីមទ្រូម៉ូអេជ ជើងពាន អនឡាញ ឬ ស៊ីមឌីថេក កម្ពុជា ឬ ស៊ីម អេ អាយ អេស សួស្តី ដោយសារស៊ីមនេះប្រើភាសាជាភាសាខ្មែរ តេទៅប្រទេសខ្មែរតំលៃត្រឹម៣បាត/នាទី ថោកជាងស៊ីមដទៃ ៣ដង និង ហ្វ្រីហ្វេសប៊ុក ព្រោះដោយសារយល់តំរូវការប្រជាជនខ្មែរយើងដែលមិនអានទាក់ទងជាភាសាខ្មែរបាន ចូលចិត្តលេងហ្វេសប៊ុក និងមានតំរូវការតេទៅប្រទេសខ្មែរច្រើន ។ 

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

RELATED ARTICLES